Connect with us

ព័ត៌មានជាតិ

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

បានផុស

នៅ

អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក​ កាំង ម៉ូនីកា បានលើកឡើងថា ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោមលក្ខខណ្ឌFOB ដែលមានន័យថាអ្នកផ្គត់ផ្គង់ទទួលខុសត្រូវលើថ្លៃផលិត និងថ្លៃដឹកជញ្ជូនចេញទៅត្រឹមកំពង់ផែ/ព្រលាននាំចេញ។ អ្នកទិញដែលជាក្រុមហ៊ុនអាមេរិក ឫក្រុមហ៊ុននាំចូលនៅអាមេរិកត្រូវរ៉ាប់រងការចំណាយបន្ទាប់ពីនេះ មានដូចជាថ្លៃកប៉ាល់ឫយន្តហោះ ថ្លៃធានារ៉ាប់រង និង[ពន្ធនាំចូល]។ បើដូច្នេះតើ ត្រាំ កំពុងប្រមូលពន្ធនាំចូលពីនរណា? ពិតណាស់ ត្រាំកំពុងប្រមូលពន្ធនាំចូលពីក្រុមហ៊ុនអាមេរិកខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើក្រុមហ៊ុនអាមេរិកអាចបង្ខំអោយអ្នកលក់ចេញថ្លៃពន្ធបានទេ? មិនអាចទេ ពីព្រោះវាច្រើនណាស់។ ប្រាក់ចំណេញនៃការលក់ក្រោមលក្ខខណ្ឌFOB ជាមធ្យមអាចប្រហែល១០% អ្នកលក់អាចពិចារណាជួយបានតិចតួចបំផុតដោយកាត់បន្ថយប្រាក់ចំណេញ។

តើនឹងមានអ្វីកើតឡើង?

– ក្រុមហ៊ុនអាមេរិកនឹងជួបប្រទះបញ្ហាលំហូរសាច់ប្រាក់ដោយត្រូវបង់ពន្ធនាំចូលយ៉ាងសន្ធឹកសន្ធាប់ដែលមិនបានគ្រោងទុក។ គេក៏អាចពន្យាពេលយូរក្នុងការទូទាត់ប្រាក់ដល់អ្នកផ្គត់ផ្គង់។

– ពន្ធនាំអោយថ្លៃទំនិញនាំចូលមានការកើនឡើង នាំអោយថ្លៃលក់មានការកើនឡើង ហើយអ្នកប្រើប្រាស់ចុងក្រោយដែលជាពលរដ្ឋអាមេរិកត្រូវទទួលរងនូវសម្ពាធនេះ។

– ក្រុមហ៊ុនអាមេរិកអាចនឹងស្នើអោយអ្នកផលិតផ្អាកការផលិត ពន្យាពេលការនាំចេញសម្រាប់ទំនិញផលិតរួច ឫអាចបន្ថយការនាំចូល ដោយរង់ចាំមើលក្រែងលោមានការប្រែប្រួល។ ក្រុមហ៊ុនដែលគ្មានក្រមសីលធម៌និងគ្មានការទទួលខុសត្រូវអាចលុបចោលនូវការបញ្ជាទិញ ឫទាមទារការបញ្ចុះថ្លៃខុសកិច្ចសន្យា។

– អាចនឹងមានការប្រែប្រួលលើមូលដ្ឋានផលិតពីប្រទេស១ទៅប្រទេស១ទៀត ប៉ុន្តែទំនងជាមិនច្រើនប៉ុន្មានទេ ព្រោះប្រទេសទាំងអស់ទទួលរងអត្រាពន្ធប្រហែលៗគ្នា ហើយសមត្ថភាពស្រូបយកផលិតកម្មបន្ថែមក៏មានកម្រិត។ បើជារោងចក្រ/អ្នកផ្គត់ផ្គង់ថ្មី គេត្រូវការពេលយូរក្នុងការកសាងទំនាក់ទំនងអាជីវកម្ម ហើយសម្រាប់ម្ចាស់ម៉ាកធំៗ គេត្រូវការពេលកាន់តែយូរក្នុងការត្រួតពិនិត្យអនុលោមភាពផ្នែកសង្គមនិងបរិដ្ឋាន។

– ប្រទេសចិននឹងរងផលប៉ះពាល់ច្រើនជាងគេដោយសារអត្រាពន្ធខ្ពស់ដាច់គេ។

– ដំណោះស្រាយនឹងមិនមានច្រើនទេ តែបញ្ហារបស់ចិនអាចនឹងជួយសម្រាលបន្ទុកបញ្ហាខ្លះរបស់ប្រទេសផលិតតូចៗ។

– ចំណុចចុងក្រោយ អាចមានឱកាសក្នុងរយៈពេល១-៣ខែ ដែលត្រាំអាចនឹងដកថយចំពោះអត្រាពន្ធឈរលើហេតុផលថាខ្លួនបានទទួលបានសម្បទានច្រើនគួរសមពីដៃគូរពាណិជ្ជកម្មផ្សេងៗ ខណៈដែលអាមេរិកក៏មិនអាចទ្រាំនឹងសម្ពាធនៃពន្ធលើខ្លួនឯងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ វិនាទី មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៨ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

Sokha Hotels

ព័ត៌មានពេញនិយម