Connect with us

សេដ្ឋកិច្ច

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

បានផុស

នៅ

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៤,៤៤ ពាន់​លាន​ដុល្លារ នៅត្រីមាសទី ០១ ឆ្នាំ ២០២៥ មានការកើនឡើង ១៥,៦% ធៀបរយៈពេលដូចគ្នា​នឹង​ឆ្នាំ ២០២៤។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញ​ផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ៦,៨៧ ពាន់​លានដុល្លារ កើនឡើង ៨,៨% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ៧,៥៧ ពាន់លានដុល្លារ កើន ២១,៥%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីថា កំណើននៃការ​នាំចេញរបស់កម្ពុជានៅដើមឆ្នាំនេះ ដោយសារ​ទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹង​អស្ថិរភាព​ក្នុងតំបន់ ដូចជាអស្ថិរភាពនយោបាយនៅប្រទេសភូមា បង់​ក្លាដេស បានធ្វើឱ្យរោងចក្រ​មួយ​ចំនួន​រើមកកម្ពុជា ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគ និងនាំ​ចេញ​។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅតែមាន ភាពល្អ ប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី ឆ្នាំមុននេះ គឺថា មានរហូតដល់ជាង ២០០ ក្រុមហ៊ុន ដូច្នេះការផលិត និងការនាំចេញក៏មានការកើនឡើង ហើយកត្តាដែលនាំឱ្យ អ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមានការលើកទឹកចិត្តច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP។

default

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB  បានរក្សាការព្យាករណ៍​នូវកំណើនសេដ្ឋកិច្ច របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៥នេះ ក្នុង​អត្រា៦,១% ក្នុងឆ្នាំនេះ និង ៦,២% ក្នុងឆ្នាំ ២០២៦  ដែលជំរុញ​ដោយ​ការ​បន្តកំណើនៃការនាំចេញក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ និងផលិតផលអ្នកដំណើរ ជាពិសេស​ការ​ស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

យោងតាមរបាយការណ៍​ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) របស់ ADB ដែលចេញផ្សាយ​នៅព្រឹកថ្ងៃទី៩ ខែមេសា នេះ បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុក​សរុបរបស់កម្ពុជា​នឹងកើន​ឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤។

ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាព​មិនប្រាកដប្រជា​ជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យ​អចលនទ្រព្យ​របស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ​ដែល​ប៉ះពាល់​ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

default

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ១៩ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម២១ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

Sokha Hotels

ព័ត៌មានពេញនិយម