ព័ត៌មានអន្ដរជាតិ
ត្រាំ រងការចោទប្រកាន់ «ក្រឡុកទីផ្សារហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ
ប្រធានាធិបតី លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក បានរងការចោទប្រកាន់ពីការ «ការឡុកទីផ្សារភាគហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធ ដែលធ្វើឱ្យផ្សារភាគហ៊ុនប្រែប្រួលរហ័ស។

៤ ម៉ោង មុនពេលលោក ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយបដិការ ៩០ ថ្ងៃ ហើយធ្វើឱ្យផ្សារភាគហ៊ុនអាមេរិកហក់ឡើងខ្ពស់នោះ ប្រធានាធិបតីរូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម Social Truth របស់លោកថា៖ «នេះគឺជាពេលវេលាល្អ ដើម្បីទិញ»។ នេះបើតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍។ លោក ត្រាំ និយាយបែបនេះ ដើម្បីជំរុញការទិញភាគហ៊ុន ដែលកំពុងធ្លាក់ចុះជាគំហុក ក្រោយលោកប្រកាសពន្ធគយបដិការ។
សន្ទស្សន៍ផ្សារភាគហ៊ុន Dow Jones Industrial Average បានបិទការជួញដូរកាលពីថ្ងៃពុធ ដោយកើនឡើង ៧,៩ ភាគរយ ខណៈសន្ទស្សន៍ S&P 500 បានកើនឡើង ៩,៥ ភាគរយ និង Nasdaq Composite ខ្ពស់ជាងគេ ដល់ ១២,២ ភាគរយ។
មន្ត្រីសេតវិមាន នៃរដ្ឋបាល ត្រាំ ដែលស្រែកកោកៗកាលពីថ្ងៃអង្គារថា ត្រាំនឹងមិនដកដៃចេញពីពន្ធគយបដិការនេះ ប្រែជានិយាយថា ការផ្អាកពន្ធរបស់ ត្រាំ «គឺជាយុទ្ធសាស្ត្ររបស់លោក» តាំងពីដើមរៀងមក និងជា «សិល្បៈនៃការចរចា»។

ក្រោមរូបភាពបែបនេះ និន្នាការបណ្ដាញសង្គម បានផ្ទុះឡើងជាមួយនឹងការចោទប្រកាន់ថាប្រធានាធិបតីបានប្រើគ្រោងការណ៍មិនប្រាកដប្រជា «បូម ហើយចាក់វិញ» ជាមួយសេដ្ឋកិច្ចអាមេរិក ដោយជំរុញឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះដើម្បីទិញវាឡើងវិញ មុនពេលតម្លៃកើនឡើងម្តងទៀត។ អ្នកមួយចំនួនលើកឡើងថា ការក្រឡុកទីផ្សាររបស់ ត្រាំ នឹងល្អសម្រាប់តែអ្នកមានអាមេរិកប៉ុណ្ណោះ។
យ៉ាងណាមិញ តំណាងពាណិជ្ជកម្មរបស់រដ្ឋបាល ត្រាំ Jamieson Greer បានថ្លែងពេលផ្តល់សក្ខីកម្មទៅកាន់គណៈកម្មាធិការសភា ថា គោលនយោបាយពន្ធគយ របស់លោក ត្រាំ មិនមែនជាការក្រឡុកទីផ្សារនោះទេ ដោយ «យើងកំពុងព្យាយាមកំណត់ឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកល ដែលជំរុញឱ្យរោងចក្ររបស់យើងរើទៅបរទេស»។
ការផ្អាកពន្ធរបស់ ត្រាំ ធ្វើឡើងពេល លោក Greer កំពុងផ្ដល់សក្ខីកម្ម ហើយលោកនិយាយការពារវាថាមិនមែនជាការក្រឡុកទីផ្សារ នៅពេលសមាជិកសភាអាមេរិកពីគណបក្សប្រជាធិបតេយ្យ ជជីកសួរអំពីផែនការរបស់រដ្ឋបាល ត្រាំ ជាពិសេសពាក់ព័ន្ធនឹងការក្រឡុកទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ គ្មានភស្តុតាងណាច្បាស់លាស់ ដែលថា លោក ត្រាំ ប្រើប្រាស់គោលនយោបាយពន្ធគយ ដើម្បីក្រឡុកទីផ្សារហ៊ុននោះទេ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា