Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

បានផុស

នៅ

តម្លៃមាសអន្តរជាតិ បាន​កើនឡើងជាង ១ ភាគរយ ដល់ជាង ៣ ១០០ ដុល្លារ/អោន ជាថ្មី សម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ​ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដំឡើងពន្ធលើទំនិញចិន​ដល់ ១២៥ ភាគរយ ដោយ​បង្កើនកម្ដៅពាណិជ្ជកម្ម ទោះបីជា​លោក​ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃក៏ដោយ។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសជួញដូរដោយ​ផ្ទាល់ ​បានកើនឡើង ១,២ ភាគរយ ដល់ ៣ ១២០,០១ ដុល្លារ/អោន ខណៈតម្លៃមាសនាពេលអនាគត​របស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ១,៩ ភាគរយ ដល់ ៣ ១៣៧,២ ដុល្លារ/អោន។ ​

គេមើលឃើញថា ការហក់ឡើងនៃតម្លៃមាសនេះ ជំរុញ​ដោយ​ការវិវត្តចុងក្រោយ​ទាក់ទិននឹង​គោលនយោបាយពន្ធគយរបស់ ត្រាំ លើចិន ខណៈភាពតានតឹង​សង្រ្គាមពាណិជ្ជកម្ម​បង្កក្ដីបារម្ភផ្នែកសេដ្ឋកិច្ច។

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Marex ​លោក​ Edward Meir បាន​និយាយថា​៖ «បើយើងចូលដល់រយៈពេលនៃកំណើនសេដ្ឋកិច្ចយឺតយ៉ាវ យើងគិតថា អត្រាការប្រាក់នឹងទម្លាក់ចុះទាបនៅទីបំផុត ហើយជំរុញតម្លៃមាសឱ្យខ្ពស់ ដោយ​ក្ដីបារម្ភពីអតិផរណា នឹង​បន្តនៅជាមួយយើងស្ទើរតែពេញ១ឆ្នាំ ដោយសារតែឥទ្ធិពលនៃពន្ធគយ»។

លោកបន្តយ៉ាងដូច្នេះថា៖ «យើង​អាច​នឹង​ឃើញ តម្លៃមាសកើនដល់ ៣ ២០០ ត្រឹមចុង​ខែ ឬ​ឆាប់ជាងនេះ»។​

គួរគូសបញ្ជាក់ថា តម្លៃមាស ដែល​គេចាត់ទុកថាជាទ្រព្យសុវត្ថិភាព​ទប់ទល់នឹងភាពមិនប្រាកដប្រជា និងអតិផរណាជាសកលនោះ បានកើនឡើងជាង ១៨ ភាគរយ​ ក្នុងឆ្នាំ ២០២៥ ដែលជំរុញភាគច្រើនដោយផែនការពន្ធរបស់លោក ត្រាំ​ ការរំពឹងទុក​ពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ​និង​តម្រូវការមាសពីបណ្ដាធនាគារកណ្តាល​ ​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

ព័ត៌មានជាតិ២ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់ចិន នឹងបន្តចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មព័ត៌មានវិទ្យា និងគមនាគមន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​មីស៊ីល​តម្លៃ ១​ពាន់​លាន​ដុល្លារ​ឲ្យ​អូស្ត្រាលី

ជីវិតកម្សាន្ដ៧ នាទីutes មុន

LD បង្ហាញមហិច្ចតាចាយទុនខ្ទង់សែនដុល្លារ ផលិតកុនខ្នាតធំរឿង “ម្ចាស់មកុដអប្សរា” នាំទៅទីផ្សារអន្តរជាតិ

ព័ត៌មានជាតិ៧ នាទីutes មុន

ត្រឹមកន្លះខែ មន្រ្តីអត្តសញ្ញាណកម្មផ្ដល់ជាង៣ម៉ឺនសេវាដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម