Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន BYD នឹងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តខ្លួននៅកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ ខែមេសា ខាងមុខ

បានផុស

នៅ

ក្រុមហ៊ុន BYD Auto Industry Co., Ltd នឹង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​តម្លើង​រថយន្ត​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​សប្តាហ៍ទី៤ នៃ​ខែ​មេសា ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក Xiao Haiping នាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD នា​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជា​មួយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល លោក Xiao Haiping បាន​សម្តែង​ការ​អរគុណ​ចំពោះ​កិច្ច​សម្របសម្រួល​នានា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ចាប់តាំង​ពី​ដំណាក់កាល​ដំបូល​នៃ​ការ​ចូល​មក​កាន់​ទីផ្សារកម្ពុជា រហូត​​ឈានដល់​ការ​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា បើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមេសា ខាងមុខនេះ។

ជា​ការ​ឆ្លើយ​តប លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា​សេនាធិការ​ច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀម​លក្ខណៈ​រួចរាល់​ជាស្រេច​ក្នុងការ​សម្របសម្រួល​រាល់​គ្រប់​​កិច្ចការងារ​វិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

លោក​ក៏​រំពឹង​ដែរ​ថា បន្ទាប់ពីរោងចក្រតម្លើងរថយន្តបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹង​មានការកើន​ឡើង​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

ក្រុមហ៊ុន BYD នឹងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តខ្លួននៅកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ ខែមេសា ខាងមុខ

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋបាលស្រុកស្រីសន្ធរ រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណវត្តកោះកែវ សម្រេចជាង ៧០% ហើយ

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាកំប្លែង​កូរ៉េ Park Na Rae បាត់របស់របរមានតម្លៃខ្ទង់លាន ប៉ូលិសសង្ស័យ​អ្នកជិតស្និទ្ធ​​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

វប្បធម៌ ជំនឿ៩ នាទីutes មុន

ល្ខោនយីកេរឿង “ពុទ្ធិសែន នាងកង្រី” នឹងយកទៅសម្តែងក្នុងព្រឹត្តិការណ៍ សង្ក្រាន្តវត្តភ្នំ

Sokha Hotels

ព័ត៌មានពេញនិយម