Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ានប្រជុំគ្នាពិសេស ដើម្បីដោះស្រាយបញ្ហាពន្ធរបស់អាមេរិក ដោយមិនសងសឹក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសអាស៊ានទាំង១០ រួមជាមួយនឹងប្រទេសទីម័រខាងកើត បានបើកកិច្ចប្រជុំពិសេសតាម​អនឡាញនៅថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបទៅនឹងគោលនយោបាយពន្ធ​គយបដិការរបស់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ។ នេះបើតាម​ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលថា អាស៊ានព្រមគ្នាមិនសងសឹកអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណងរិះរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ក៏ដូចជាការដោះស្រាយកង្វល់ជុំវិញខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងប្រតិបត្តិការអាជីវកម្មឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងកសិករក្នុងតំបន់អាស៊ាន។

រដ្ឋមន្ត្រីទាំងអស់ បានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញពីជំហររបស់អាស៊ានជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយសហរដ្ឋអាមេរិក ដោយស្នើឱ្យមានការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយប្រកបដោយតុល្យភាពក្រោមភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-អាមេរិក (STIP)។

ក្របខ័ណ្ឌនេះមានគោលបំណងការពារទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងសន្តិសុខរយៈពេលវែងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់​ក្នុងតំបន់។ អាស៊ាននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យ​សំខាន់ៗ រួមមាន បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ស្បៀងអាហារ ថាមពលកកើតឡើងវិញ ផលិតកម្មទំនើប យានជំនិះ​អគ្គិសនី គ្រឿងអេឡិចត្រូនិក សុខាភិបាល​ ភស្តុភារ និងកសិកម្ម។ កិច្ចខិតខំប្រឹងប្រែង​ដដែល​ នឹងបើកឱកាសថ្មីសម្រាប់តំបន់ ខណៈ​ពង្រឹងសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

អាស៊ាន​ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​នឹង​មិន​សងសឹក​អាមេរិក​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នោះ​ទេ ដោយថា «ការប្រាស្រ័យទាក់ទងបើកចំហ និងការសហការគ្នា នឹងមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យមានទំនាក់ទំនងប្រកបដោយតុល្យភាព និងនិរន្តរភាព»។ នេះបើតាម​សេចក្ដីថ្លែងការណ៍រួម។

គួរគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសដដែលធ្វើឡើងក្រោយ​លោក ត្រាំ កាលពីថ្ងៃពុធបាន​ប្រកាសផ្អាកពន្ធគយបដិការរយៈពេល ៩០ ថ្ងៃ ដោយ​ទម្លាក់វាមកត្រឹមពន្ធមូលដ្ឋាន ១០ ភាគរយ ប៉ុណ្ណេះ ក្នុងអំឡុងពេលផ្អាកនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២៣ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៤៤ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

Sokha Hotels

ព័ត៌មានពេញនិយម