Connect with us

ព័ត៌មានជាតិ

រដូវនេះទិន្នផលមៀនប៉ៃលិន ធ្លាក់ចុះបន្តិច ក្រោយអាកាសធាតុមិនអំណោយផល

បានផុស

នៅ

បច្ចុប្បន្ន​នេះ​ការ​ប្រមូល​ផល​ទិន្នផល​មៀន​ប៉ៃលិន ហាក់​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​កត្តា​អាកាស​ធាតុ​មិន​​អំណោយ​ផល​ផង និង​ជា​រដូវ​ចុង​ដៃ​ផង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សួន ជុំ អនុប្រធាន​សមាគម​មៀន​ប៉ៃលិន​ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក សួន ជុំ បាន​ឱ្យ​ដឹង​ថា តម្លៃ​មៀនបៃលិន ហាក់​រៀង​ចង្អៀត​បន្តិច​នៅ​ក្នុង​ចន្លោះ​ខែ​ធ្នូ ដល់​ខែ​មករា ដើម​ឆ្នាំ​២០២៥ នេះ ព្រោះ​មៀន​ជាន់​គ្នា​ដែល​ធ្វើ​ឱ្យ​ទិន្នផល​ផ្លែមៀន​ខូច​ខាត​ច្រើន​។

លោក​ថា មុន​ពេល​ប្រមូល​ផល​ក្រុម​ហ៊ុន​បាន​ចុះ​កិច្ច​សន្យា​ទិញ​ជា​មួយ​ប្រជាកសិករ​រួម​រាល់​ហើយ​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​រដូវ​ប្រមូល​ផល​មៀន​មក​ដល់ ហើយ​មៀន​ចាល់​ច្រើន​ នោះ​ក្រុមហ៊ុន​ទិញ​យក​ក្នុង​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ និង​ទិញ​យក​តែ​មៀន​ដែល​មាន​គុណភាព​ល្អ ដែល​ធ្វើ​ឱ្យ​កសិករ​ប្រមូល​ផល​មិន​អស់​ពី​ចម្ការ​ផង​ដែរ​។

ដោយឡែកពាក់ព័ន្ធ​និង​តម្លៃ​នៃ​ការ​នាំ​ចេញ លោក សួន ជុំ បាន​លើក​ឡើង​ថា «​តម្លៃ​មៀន​ គឺ​ក្រុមហ៊ុន​ជា​អ្នក​កំណត់​ថ្លៃ ​តាំង​ពី​ដើម​រដូវ​ចន្លោះ​ពី​ខែ​មេសា ឧសភា នៃ​ឆ្នាំ២០២៤ មក​ម្ល៉េះ ​ដោយ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ខែ​នីមួយ​ៗ​ គឺ​ក្រុមហ៊ុន​អាច​ទទួល​​ទិញ​ក្នុង​តម្លៃ​ចន្លោះ​ពី ៣ ពាន់​រៀល, ៣ ​ពាន់ ៥ ​រយ​រៀល, ៤ ពាន់​រៀលក្នុងមួយគីឡូក្រាម ​ដេញ​រហូត​ដល់​ចុង​រដូវ​នេះ​»។

បើ​តាម​អនុប្រធាន​សមាគមរូប​នេះ​ បច្ចុប្បន្ន​ទិន្នផល​មៀន​ប៉ៃ​លិន​ ហាក់​បី​ជា​មាន​ការ​ថយ​ចុះ​ទាប​បន្តិច ដោយ​សារ​តែ​អាកាស​ធាតុ​មិន​សូវ​អំណោយ​ផល​ក្តៅ​ខ្លាំងពេក ដែល​ធ្វើ​ឱ្យ​កសិករ​ផលិត​មៀនមិន​សូវ​បាន​ច្រើន​ទេ។ ជាក់ស្តែង រវាង​ខែ​មីនា មេសា និង​ដល់​ឧសភា នេះ ទិន្នផល​​មៀន​ប៉ៃ​លិន​ដែល​កសិករ​ផលិត​បាន គឺ​មាន​ចំនួន​តិច​តួច បើ​ប្រៀប​ធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក បាន​ពន្យល់​ថា «​នៅ​ពេល​ក្តៅ​ខ្លាំង​ពេក កសិករ​មិន​ហ៊ាន​ធ្វើ​ឱ្យ​មាន​ទិន្នផល​មៀន​ទំ​នៅ​ក្នុង​រដូវ​កាល​នេះ​ទេ​ ព្រោះ​ធ្លាប់​មាន​បទ​ពិសោធន៍​កាល​ពី​ឆ្នាំកន្លង​ទៅ​ដែល​ធ្វើ​ឱ្យ​ទិន្នផល​មៀន​ប៉ៃ​ខូច យក​ទៅ​គ្មាន​ស្តង់​ដារ ដែលធ្វើឱ្យ​ឆ្នាំ​នេះ​ចំនួន​តិច​ជាង​រាល់​ដង​»។

លោក​ថា ការ​ទិញ​ចូល​របស់​ក្រុមហ៊ុន មាន​ចំនួន​​តិច​តួច ដោយ​សារ​តែ​អាកាស​ធាតុ​ក្តៅ​ពេក​ធ្វើ​ឱ្យ​កសិករ​ផលិត​មៀន​មិន​អាច​ត្រូវ​តាម​ស្តង់​ដារ​ដែល​ក្រុម​ហ៊ុន​តម្រូវ​ ព្រោះ​ក្រុមហ៊ុន​ត្រូវ​ទិញ​យក​តែ​មៀន​ណា​មាន​លក្ខណៈ​គ្រប់​តាម​ស្តង់ដារ ទើប​អាច​នាំ​ចេញ​ទៅ​ក្រុម​ប្រទេស​បាន។

បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន សរុប ៤៩២០ ហិតា ក្នុងនោះមាន​កសិករ​ដាំដុះ​មៀន​ប៉ៃលិន​ចំនួន ៦៨៩ គ្រួសារ ដោយ​មាន​ផ្ទៃដី​ប្រមូល​ផល​ចំនួន ៤១២០ ហិតា ដែល​មាន​បរិមាណ​ប្រមូល​ផល បាន​ចំនួន ៦១៨០០ តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម