ព័ត៌មានអន្ដរជាតិ
អតិផរណាអាមេរិក ធ្លាក់ចុះត្រឹម ២,៤% ទាបជាងការរំពឹងទុក
ការិយាល័យស្ថិតិការងារអាមេរិក បានចេញរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីខែមីនា ទោះបីជាមានការព្រួយបារម្ភដែលថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចបង្កើនសម្ពាធអតិផរណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

កំណើនសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជារង្វាស់នៃការប្រែប្រួលថ្លៃទំនិញ និងសេវាកម្ម បានធ្លាក់ចុះ ត្រឹម ២,៤ ភាគរយ នៅខែមីនា ពី ២,៨ ភាគរយ នៅខែកុម្ភៈ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អតិផរណាស្នូល ដែលមិនរាប់បញ្ចូលអាហារ និងថាមពល បានកើនឡើងដល់ ២,៨ ភាគរយ នៅខែមីនា។
សន្ទស្សន៍ទាំង២នេះ គឺខ្ពស់ជាងការព្យាករណ៍របស់ Wall Street ដែលរំពឹងពីអតិផរណារួម ២,៦ ភាគរយ និងអតិផរណាស្នូល ៣ ភាគរយ។
របាយការណ៍របស់ការិយាល័យស្ថិតិការងារ ចេញផ្សាយ ១ ថ្ងៃ បន្ទាប់ពីលោក ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយបដិការរយៈពេល ៩០ ថ្ងៃ ហើយបន្ថយវាមកត្រឹមពន្ធមូលដ្ឋាន ១០ ភាគរយ លើគ្រប់មុខទំនិញក្នុងរយៈពេល ៣ ខែនោះ។ យ៉ាងណាមិញ ពន្ធគយលើប្រទេសចិន ត្រូវបានតម្លើងរហូតដល់ ១៤៥ ភាគរយ។

គួររំឭកថា ការកាត់បន្ថយអតិផរណាគឺជាយុទ្ធសាស្រ្តស្នូលនៅពេលលោក ត្រាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំមុន។ យ៉ាងណាមិញ កិច្ចប្រឹងរបស់លោកហាក់យឺតយ៉ាវ ធៀបនឹងគោលដៅអតិផរណាត្រឹម ២ ភាគរយ របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក។
កន្លងមក គោលនយោបាយពន្ធគយរបស់លោកបានបង្កក្ដីបារម្ភពីកំណើនអតិផរណាជាថ្មី ដោយការដំឡើងពន្ធនាំចូលពីប្រទេសដទៃ នឹងធ្វើឱ្យទំនិញរបស់ពួកគេឡើងថ្លៃលើទីផ្សារសហរដ្ឋអាមេរិក។ ពន្ធគយ ក៏បង្កក្ដីបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល រួមទាំងសហរដ្ឋអាមេរិក ទោះបីកន្លងមក មន្រ្តីរដ្ឋបាល ត្រាំ ច្រានចោលលទ្ធភាពបែបនេះ។
យ៉ាងណាមិញ ថ្មីៗនេះ កាសែត Wall Street Journal បានរាយការណ៍ដោយស្រង់សម្ដីប្រភពដឹងពីបញ្ហាថា លោក ត្រាំ បានសារភាពថា គោលនយោបាយពន្ធគយរបស់លោក អាចធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិកឆ្ពោះទៅរកការធ្លាក់ចុះ (Recession) ប៉ុន្តែថា លោកចង់បញ្ចៀសវិបត្ដិសេដ្ឋកិច្ចដែលមានរយៈពេលវែង និងធ្ងន់ធ្ងរ។ លោក ត្រាំ ក៏បានប្រាប់ទីប្រឹក្សារបស់លោកផងដែរថា លោកសុខចិត្តទទួលយក «ការឈឺចាប់» ជុំវិញគោលនយោបាយពន្ធរបស់ខ្លួន៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ