ព័ត៌មានជាតិ
កម្ពុជាគាំទ្រការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ឱ្យបានទូលំទូលាយ

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រឱ្យបណ្តាធនាគារកណ្តាលរបស់អាស៊ានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ឱ្យបានទូលំទូលាយ និងបង្កើនការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ ដែលនឹងជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើង ក្នុងឱកាសដែលលោកស្រីបណ្ឌិត បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១២ កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន (ACGM) និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី៧-១០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។

បើយោងតាម NBC កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន បញ្ហាប្រឈម ព្រមទាំងលើកឡើងពីគោលនយោបាយចាំបាច់នានា សំដៅគាំទ្រដល់គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកស្រីបណ្ឌិតទេសាភិបាល បានសាទរចំពោះលទ្ធផលល្អប្រសើរដែលសម្រេចបាននៅតាមផ្នែកនីមួយៗនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុ និងគាំទ្រផែនការសម្រាប់ឆ្នាំ២០២៥ និងការរៀបចំផែនការរយៈពេលខ្លីនិងមធ្យម ២០២៦-២០៣០។
លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកក្នុងការពង្រឹងសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ ជាពិសេសក្នុងស្ថានភាពមិនប្រាកដប្រជា នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកស្រីបានរំលេចពីសារៈសំខាន់នៃការរីកចម្រើននៃបច្ចេកវិទ្យា ដែលបាននិងកំពុងត្រូវបានប្រើប្រាស់ប្រកបដោយសក្តានុពល នៅក្នុងប្រតិបត្តិការរបស់វិស័យហិរញ្ញវត្ថុ ដែលលើកកម្ពស់ប្រសិទ្ធភាពការងារធនាគារកណ្តាល និងវិស័យហិរញ្ញវត្ថុទាំងមូល។

លោកស្រីបណ្ឌិត ជា សិរីក៏បានបន្ថែមទៀតថា ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែកគាំទ្រហិរញ្ញប្បទានបៃតង ទប់ទល់ ក៏ដូចជា ការសម្របនឹងការប្រែប្រួលអាកាសធាតុ ដោយកម្ពុជាកំពុងរៀបចំផែនទីមគ្គុទេសវដ្តិករសាស្ត្រស្តីពី ហិរញ្ញប្បទានប្រកបដោយចីរភាព ស្របតាមឧត្តមានុវត្តអន្តរជាតិនិងតំបន់។
ដើម្បីបង្កើនការរួមចំណែកក្នុងតំបន់ ក៏ដូចជាទទួលបទពិសោធថែមទៀត លោកជំទាវ បានឯកភាពលើការស្នើសុំឱ្យធនាគារជាតិនៃកម្ពុជា ធ្វើជាតំណាងរបស់គណៈកម្មាធិការជាន់ខ្ពស់អាស៊ានស្តីពី សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន (SLC) នៅក្នុងក្រុមប្រឹក្សាភិបាលវដ្តិករសាស្ត្រអាស៊ាន ផងដែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ