Connect with us

ព័ត៌មានអន្ដរជាតិ

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានផ្អាកជាបណ្ដោះអាសន្ននូវវិធានការពន្ធសងសឹករបស់​ខ្លួន ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ​ដើម្បីបន្តបើកផ្លូវកិច្ចចរចា​ជាមួយរដ្ឋបាលរបស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញទូរទស្សន៍ Euronews កាលពីថ្ងៃយប់ថ្ងៃព្រហស្បតិ៍។ ​

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្អាកនេះ​នឹង​រយៈពេលពេលយ៉ាងហោចណាស់ ៩០ ថ្ងៃ ពោលគឺប្រហែលនឹង​ចំនួន​ថ្ងៃ ដែលលោក​ ត្រាំ ផ្អាកវិធានការពន្ធគយបដិការរបស់​លោក លើ​ប្រទេស​ស្ទើរទាំង​អស់ លើកលែង​តែចិន​។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ​បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា៖ «យើងចង់ផ្តល់ឱកាសឱ្យមានការចរចា»។ លោកស្រីបន្ថែមថា៖ «ខណៈ​បញ្ចប់ការអនុម័តវិធានការតបតរបស់សហភាពអឺរ៉ុប​ដោយទទួល​បាន​ការគាំទ្រយ៉ាងខ្លាំងពីប្រទេសជាសមាជិករបស់យើង យើងនឹង​ផ្អាកវា​រយៈពេល ៩០ ថ្ងៃ សិន​»។

លោកស្រីគូស​បញ្ជាក់យ៉ាងដូច្នេះថា៖ «​ប្រសិន​បើ​ការ​ចរចា​មិន​​ត្រូវគ្នាទេ វិធានការ​​ឆ្លើយតបរបស់​យើង​នឹង​ចូលជា ធរមាន​»។

គួរគូសបញ្ជាក់ថា ​ពន្ធសងសឹក​ ដែល​ជាវិធានការឆ្លើយតបទៅនឹង​ពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ ត្រាំ ត្រូវបានអនុម័តកាលពីថ្ងៃពុធដោយរដ្ឋជាសមាជិករបស់​ប្លុក ដោយ​កំណត់គោលដៅលើទំនិញអាមេរិក​​តម្លៃ ២១ ប៊ីលាន​អឺរ៉ូ ​ដូចជាសណ្តែកសៀង ទង់ដែង ដែក ម៉ូតូ ទូក និងទឹកក្រូចជាដើម​។

លោកស្រី វ៉ុនឌែរ ឡេយែន បានកត់សម្គាល់ថា ការងារផ្ទៃក្នុងដើម្បីរៀបចំ «វិធានការណ៍តបតបន្ថែមទៀត» នឹងបន្ត ​ដោយសារតែភាពមិនប្រាកដប្រជានៃគោលនយោបាយ​របស់​លោក ត្រាំ។ លោកស្រីបន្ថែមថា សហភាពអឺរ៉ុប​នៅតែមាន​ជម្រើសជាច្រើន ដើម្បីឆ្លើយតប៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព៣៩ វិនាទី មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​ក្នុងមហាសង្គ្រាន្ត​ឆ្នាំថ្មី លោក​ថាក់ស៊ីន និង​កូនស្រី​​នាយករដ្ឋមន្ត្រី ​នឹង​​ធ្វើដំណើរ​ទៅស្រុកកំណើត​​​នៅខេត្តឈៀងម៉ៃ​

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម