Connect with us

ព័ត៌មានជាតិ

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៥ នេះ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​នៅកម្ពុជា (TAFTAC) បាន​ចេញ​សារ​ណែនាំ​​ ដល់​សមាជិកដោយ​តម្រូវ​ឱ្យ​ រោងចក្រ សហគ្រាស ​បើក​ប្រាក់ឈ្នួលបុរេប្រទាន ដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្តីជូនដំណឹងលេខ ០០៨/២៥ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្តីពីការអនុវត្ត​ការឈប់​សម្រាក​ក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​អំពីការឈប់សម្រាករយៈ ពេល ៣ (បី) ថ្ងៃ ពោល​​គឺថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ហើយនិយោជកត្រូវសម្របសម្រួលរៀបចំបើក ប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។

ក្នុងន័យនេះ ចំពោះរោងចក្រ សហគ្រាសជាសមាជិក ដែលបានបើកប្រាក់ឈ្នួលលើកទី១ នៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមីនា និងត្រូវបើកប្រាក់ឈ្នួលលើកទី២ នៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ត្រូវបានចាត់ទុកថាបានបើកប្រាក់ឈ្នួល បានមុនថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ហើយពុំមានកាតព្វកិច្ច បើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះទេ។

សមាគម​លើកទឹកចិត្ត ដល់រោងចក្រ សហគ្រាសជាសមាជិក ផ្តល់ជូនជាប្រាក់​ឈ្នួលបុរេប្រទាន ដល់កម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកនេះ ទៅតាមលទ្ធភាពរបស់ខ្លួន តាមដែលអាចធ្វើទៅបាន។

សមាគម សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសារណែនាំនេះហើយ រោងចក្រ សហគ្រាសដែលជាសមាជិក ទាំងអស់ នឹងចូលរួមសហការ និងអនុវត្តតាមការណែនាំ​ខាងលើ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ វិនាទី មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ក្នុងមហាសង្គ្រាន្ត​ឆ្នាំថ្មី លោក​ថាក់ស៊ីន និង​កូនស្រី​​នាយករដ្ឋមន្ត្រី ​នឹង​​ធ្វើដំណើរ​ទៅស្រុកកំណើត​​​នៅខេត្តឈៀងម៉ៃ​

ព័ត៌មានជាតិ១៦ នាទីutes មុន

រដូវនេះទិន្នផលមៀនប៉ៃលិន ធ្លាក់ចុះបន្តិច ក្រោយអាកាសធាតុមិនអំណោយផល

ព័ត៌មានជាតិ១៨ នាទីutes មុន

ប្រធានសភាចូលរួមបើកសន្និសីទប្រធានសភានៃអន្តរសភាដើម្បីប្រមូលផ្ដុំសំឡេងសន្ដិភាព

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម