Connect with us

សេដ្ឋកិច្ច

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

បានផុស

នៅ

ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់​ស្នាក់នៅក្នុងខេត្តសៀមរាបមុន​ពេ​ល​​ព្រឹត្តិ​ការ​​ណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៥ និងពិធីបុណ្យចូលឆ្នាំខ្មែរនៅខេត្តសៀមរាបពេញណែន ខណៈគោលដៅ​ទេសចរណ៍​មួយចំនួនមិនទាន់ពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុនធឿន បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Residence Blanc D’Angkor Hotel បានឱ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ ថា ការកក់បន្ទប់ស្នាក់នៅក្នុងឱកាស​​ព្រឹត្តិ​ការ​​ណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៥ និងពិធីបុណ្យចូលឆ្នាំខ្មែរពេញណែនចាល់ ពោលគឺមានកំណើន​ខ្ពស់​ជាង​​ឆ្នាំ​មុន។

លោកប្រាប់ថា សម្រាប់បន្ទប់គ្រែមួយ តម្លៃ ៤០ ដុល្លារ ក្នុងមួយយប់ ខណៈគ្រែ ២ ឬគ្រែ ៣ តម្លៃ ៥០ ដុល្លារ។

កញ្ញា ម៉ាលិស បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel ប្រាប់ថា សណ្ឋាគាររបស់ខ្លួនមានភ្ញៀវខ្មែរកក់ពេញហើយ ខណៈមានភ្ញៀវមួយចំនួន​បានចាល់​ទៅ​សណ្ឋាគារផ្សេងៗ។

ដោយឡែក សម្រាប់គោលដៅទេសចរណ៍ខេត្តកែប និងខេត្តព្រះសីហនុ ការកក់បន្ទប់​ស្នាក់នៅ​មិនទាន់ពេញនោះទេ ខណៈបុគ្គលិកផ្នែកលក់បង្ហើបថា ទាល់តែដល់ថ្ងៃតែម្ដង​ទើបភ្ញៀវបុក​ចូលស្នាក់នៅ។

អ្នកនាង ស្រីមុំ បុគ្គលិកនៅសណ្ឋាគារ SARA VOAN ​ក្នុងខេត្តកែប បានប្រាប់ថា កំណើន​កក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរមានមធ្យម ពោលគឺមិនទាន់ពេញនោះទេ ខណៈ​តម្លៃឡើង​បន្តិច​ក្នុងថ្ងៃបុណ្យ។

លោក លឹក ដាឡៃ បុគ្គលិកសណ្ឋាគារកំពង់សោមថ្មីប្រាប់ថា៖ «និយាយទៅដូចរាល់ឆ្នាំ មុនបុណ្យ​មិនមានអ្នកកក់ទេ ប៉ុន្តែដល់ថ្ងៃគេមករកពេញតែម្ដង ខណៈតម្លៃឡើងថ្លៃ ៥ ដុល្លារគ្រែ១ និង គ្រែ ២ ឡើង ១០ ដុល្លារ»។

សូមជំរាបថា ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ គឺថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៥ វិនាទី មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម