ព័ត៌មានជាតិ
វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៨,៦% នៅឆ្នាំនេះ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានព្យាករថា វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៨.៦% ដែលគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប ខណៈសេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦,៣% នៃ ផ.ស.ស. ហើយចំណូលមធ្យម សម្រាប់ពលរដ្ឋម្នាក់ៗរំពឹងថានឹងកើនឡើងដល់ ២.៩២៤ដុល្លារអាមេរិក។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានថ្លែងក្នុងកម្មវិធី របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីសប្តាហ៍មុនថា កាលពីឆ្នាំ២០២៤ កន្លងទៅ សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃ ផលិតក្នុងស្រុកសរុប (GDP) ដោយចំណូលមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗ មានចំនួន ២ ៧១៣ដុល្លារអាមេរិក។ កំណើននេះគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥% ពីប្រមាណ ៥% ក្នុងឆ្នាំ២០២៣។

លោកបានគូសបញ្ជាក់ថា៖«តួលេខជាក់ស្តែងគឺ រោងចក្រធុនធំដំណើរការមានចំនួន ២ ៤២៥ រោងចក្រ កើតថ្មីចំនួន ៣២៦ រោងចក្រ និង បិទទ្វារចំនួន ២៦រោងចក្រ កម្លាំងពលកម្មសរុបចំនួន ១ ១៦០ ១៨១ នាក់ (ស្រីចំនួន ៨៥៤.៨១៩ នាក់ ស្មើនឹង ៧៣,៦៨%) គឺកើនឡើងចំនួន ១១៩.៨៤៨នាក់ ធៀបនឹងឆ្នាំ២០២៣។ តំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រដំណើរការសរុបចំនួន ៣០ តំបន់ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើងចំនួន ៤ តំបន់ ធៀបនឹងឆ្នាំ២០២៣»។

បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ កន្លែងក្នុងចំណោម ៤៤ កន្លែង កំពុងដំណើរការនៅ ៩ រាជធានីខេត្ត ដែលបានបង្កើតការងារបានជិត ២០ ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន។ គិតត្រឹមខែឧសភា ឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសទាំង ២៦ កន្លែង មានគម្រោងវិនិយោគចំនួន ៧៣៤ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៨.៩ ប៊ីលានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល