សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១
កម្ពុជាសម្រេចបានការនាំចេញអង្ករបានចំនួន ជាង ២១១ ពាន់តោន (២១១ ០៥៨) ទៅ គិតជាទឹកប្រាក់ចំនួន ១៦០,៥១ លានដុល្លារក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៥។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ CRF បង្ហាញថា នៅក្នុងរយៈពេល ៣ ខែ នៃឆ្នាំ២០២៥កម្ពុជាបាននាំចេញអង្ករ ចំនួន ២១១ ០៥៨ តោន គិតជាទឹកប្រាក់ចំនួន ១៦០,៥១ លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៥។
កម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បរិមាណអង្ករចំនួន ១០៦ ៥១៣ គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារ; ទៅកាន់ប្រទេសអាហ្វ្រិក មជ្ឃឹមបូព៌ាចំនួន ៣១ ៨០១ តោន គិតជាទឹកប្រាក់ ២៨.១៤ លានដុល្លារ; ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ៣៧ ៨២១ តោន គិតជាទឹកប្រាក់ ២២.៥៩ លានដុល្លារ និងប្រទេសមាជិកអាស៊ាន ៣៤ ៩២៣ តោន ដែលមានទឹកប្រាក់ ២៤.៩៥ លានដុល្លារ។

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា ប្រភេទអង្ករនាំចេញ មានអង្ករក្រអូប ៨១.៣៨% ប្រភេទអង្ករស គ្រាប់វែង ១៣.៦០% ប្រភេទអង្ករចំហុយ ២.៦០% អង្ករសរីរាង្គ ១.៩៣% និងអង្ករផ្សេងៗចំនួន ០.៤៩%។
ក្នុងរយៈពេល ៣ ខែ កម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៤៤០ ៥២៤ តោន ដែលគិតជាទឹកប្រាក់ ៥៧៥,៣២ ដុល្លារអាមេរិក។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា បានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោន ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។

នៅឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន ទៅកាន់គោលដៅចំនួន៦៨ គិតជាទឹកប្រាក់ជិត ៥០០ លានដុល្លារ (៤៩១,១៩)។
យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញនូវផលិតផលកសិកម្មដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល