ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះ ខណៈវិនិយោគិនបន្តឃ្លាំមើលពីស្ថានភាពទីផ្សារ
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះប្រហែល ១ ភាគរយ សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ខណៈការផ្លាស់ប្តូរគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានភាពមិនច្បាស់លាស់ ដែលធ្វើឱ្យវិនិយោគិនបន្តវិភាគពីស្ថានភាពទីផ្សារដែលប៉ះពាល់ដោយសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៦៦ សេន ឬ ១ ភាគរយ ដោយជួញដូរនៅត្រឹម ៦៤,០១ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៦៩ សេន ឬ ១,១ ភាគរយ ដោយជួញដូរនៅតម្លៃ ៦០,៦៤ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បានធ្លាក់ចុះ ០,៣ ភាគរយ កាលពីម្សិលមិញ។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា តម្រូវការប្រេងសកលប្រចាំឆ្នាំ ២០២៥ រំពឹងថានឹងកើនឡើងក្នុងអត្រាទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ហើយកំណើនផលិតកម្មរបស់សហរដ្ឋអាមេរិកក៏នឹងថយចុះផងដែរ ដោយសារតែគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងការចាត់វិធានការសងសឹកពីប្រទេសដទៃ។
គួរគូសបញ្ជាក់ថា ការប្រកាសពន្ធរបស់លោក ត្រាំ នាពេលកន្លងមក បានធ្វើឱ្យតម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ដោយសារតែក្ដីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច ដែលជះឥទ្ធិពលដោយផ្ទាល់លើកម្រិតនៃតម្រូវការប្រេង៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម