Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អាមេរិកនឹង​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ ចិន​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅសេតវិមាន​ ថា ​លោក​នឹង​ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ​ប៉ុន្តែមិនបានផ្តល់នូវភាពជាក់លាក់ ឬការចង្អុលបង្ហាញអំពីរបៀបដែលកិច្ចពិភាក្សានោះនឹងដំណើរការ​បែបណានោះទេ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​ឆ្លើយសំណួរ​អ្នក​យក​ព័ត៌មាន​អំពី​ការតេ​ទូរស័ព្ទ​ទៅ​កាន់​លោក ​ស៊ី ជីនពីង ប្រធានាធិបតី​ចិន ​ថា៖ «អូ យើងនឹង​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ។ ខ្ញុំគិតថា យើងនឹងធ្វើកិច្ចព្រមព្រៀងដ៏ល្អជាមួយប្រទេសចិន»។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដាក់ «សម្ពាធខ្លាំង» លើចិន ដែល​មាន​សេដ្ឋកិច្ចធំបំផុត​ទី ២ របស់ពិភពលោក និងទាមទារឱ្យមានការគោរព​ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មណាមួយ​។ យ៉ាងណាមិញ គេមើលឃើញថា ភាគីទាំង​២​ បាន​ស្ថិត​នៅ​ក្នុង​ភាពជាប់គាំង​នៃការទាមទារ​ឱ្យ​ភាគីណាមួយ​គួរ​ចាប់ផ្ដើម​មុន​ ​បើ​​ទោះជា​មាន​ការបន្ទន់ជំហរចង់ចារចាក្ដី។

ខណៈលោក​ ត្រាំ បាន​ផ្អាកពន្ធ​គយបដិការលើប្រទេសដទៃ លោកមិន​បាន​លើកលែងចំពោះចិន​នោះទេ ដោយ​លេសថា ចិន​បាន​សងសឹកលើអាមេរិក ដោយ​ដាក់ពន្ធលើទំនិញអាមេរិកដល់ទៅ ១២៥ ភាគរយ។ ចិន​ធ្វើបែបនេះ ដើម្បីឆ្លើយតប​ទៅនឹង​ពន្ធគយរបស់​លោក ត្រាំ ដែល​ដាក់លើទំនិញ​ចិន​ទូទៅ ១៤៥ ភាគរយ និងខ្ពស់បំផុតដល់ ២៤៥ ភាគរយ លើមុខទំនិញ​មួយចំនួន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៤ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម