ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវធំមួយក្នុងស្រុកថ្មគោល សម្រេចការនាំចេញអង្ករជាង ៣ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) លោកឧកញ៉ា ឡាយ ឈុនហួបានឱ្យដឹងថា រយៈពេល ៣ ខែ ដើមឆ្នាំ២០២៥ រោងម៉ាស៊ីនរបស់លោកសម្រេចការនាំចេញអង្ករទៅទីផ្សារអន្តរជាតិជាង ៣ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក។

ថ្លែងមកកាន់ «កម្ពុជាថ្មី» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ លោក ឧកញ៉ា ឡាយ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៣ខែដំបូងនៃដើមឆ្នាំ២០២៥ នេះ រោងម៉ាស៊ីនកិនស្រូវរបស់លោក សម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៣ ម៉ឺនតោន ដែលមានការកើនឡើងប្រមាណជិត ៣០% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។
សរុបទាំង ៣ ម៉ឺនតោន ក្នុងនោះរោងម៉ាស៊ីនបាននាំចេញទៅលើប្រភេទអង្ករមួយចំនួនដូចជា អង្ករផ្ការំដួល, សែនក្រអូប, អង្ករស្រង៉ែ និងប្រភេទអង្ករ ៥៤ ៥១ ជាដើមទៅកាន់ទីផ្សារ។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានបញ្ជាក់ផងដែរថា កត្តាដែលធ្វើការឱ្យការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយសារតែឆ្នាំនេះការប្រមូលផលបានច្រើនជាងឆ្នាំមុន ហើយតម្លៃរបស់ប្រទេសជិតខាងធ្លាក់ចុះខ្លាំង ដូច្នេះនៅពេលដែលអង្ករត្រឡប់ទៅមានតម្លៃដើមវិញដូចក្នុងរយៈពេល ២ ឆ្នាំមុន ធ្វើឱ្យការជួញដូរមានដំណើរការជាធម្មតាវិញ។

គួរជម្រាបថា រយៈពេល ៨ ខែ ឆមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន «City Rice Import Export» បាននាំចេញអង្ករប្រមាណជិត ៥ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិដូចជា ប្រទេសនៅសហភាពអឺរ៉ុប ប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី អូស្ត្រាលី ណូវេហ្សេឡង់ ចក្រភពអង់គ្លេស បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក និងកោះ New Caledonia ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៣ លានដុល្លារអាមេរិក ខណៈបរិមាណនាំចេញមានការកើនឡើងប្រមាណ ១៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម