ព័ត៌មានអន្ដរជាតិ
ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះខ្លាំងនៅត្រីមាសដើមឆ្នាំ
សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះ ៣០ ភាគរយ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៥ នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ២,១ លានតោន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានកិត្តិយសរបស់សមាគម លោក Chookiat Ophaswongse បាននិយាយថា ការធ្លាក់ចុះនេះគឺដោយសារតែប្រទេសនានា ពន្យារពេលការសម្រេចចិត្តទិញអង្ករ ខណៈឥណ្ឌាបន្តការនាំចេញអង្ករឡើងវិញដែលធ្វើឱ្យការផ្គត់ផ្គង់មានកាន់តែច្រើន បង្កការធ្លាក់ថ្លៃ។
មន្រ្តីជំនាញដដែលបានបន្តថា ការនាំចេញពេញមួយឆ្នាំ អាចធ្លាក់ចុះក្រោមការព្យាករ ៧,៥ លានតោន ប៉ុន្តែក្រុមហ៊ុននាំចេញកំពុងឃើញពីកំណើននៃការបញ្ជាទិញពីសហរដ្ឋអាមេរិក ចំពេលដែលពន្ធគយបដិការផ្អាកបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ រហូតដល់ដើមខែកក្កដា។ លោកបន្ថែមថា ការនាំចេញនៅត្រីមាសទី ២ នឹងមានលក្ខណៈស្រដៀងគ្នានឹងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។

បើតាមលោក Chookiat ថៃជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក ប៉ុន្តែអាចនឹងបាត់បង់ដំណែងនេះ ប្រសិនបើប្រឈមមុខនឹងការដំឡើងពន្ធខ្ពស់ជាង ១០ ភាគរយ។ លោក ត្រាំ ដាក់ពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញថៃ។
កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករចំនួន ៩,៩៤ លានតោន ដែលមានតម្លៃ ២២៥,៦៥ ប៊ីលានបាត ដោយសហរដ្ឋអាមេរិក គឺជាទីផ្សារធំទី ៣ របស់ខ្លួន គិតជាបរិមាណ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក