ព័ត៌មានអន្ដរជាតិ
ចិនបន្ថយការទិញទំនិញពីអាមេរិក ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម
ប្រទេសចិនបានកាត់បន្ថយការនាំចូលទំនិញពីសហរដ្ឋអាមេរិកយ៉ាងសណ្ធឹកសន្ធាប់កាលពីខែមុន ដោយមុខទំនិញខ្លះធ្លាក់ចុះដល់សូន្យផងក៏មាន ចំពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ កាន់តែតានតឹងទៅៗ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg។

ឧស្ម័នធម្មជាតិពង្រាវ និងស្រូវសាលី គឺជាមុខទំនិញរងផលប៉ះពាល់ខ្លាំងបំផុត ដោយចិនមិនបានទិញមុខទំនិញទាំង២នេះសោះ កាលពីខែមីនា។ នេះបើយោងតាមទិន្នន័យគយចិន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ កាលពីឆ្នាំមុន ចិននាំចូលស្រូវសាលី ១៧ ភាគរយ និងឧស្ម័នធម្មជាតិពង្រាវ ៥ ភាគរយ ពីសហរដ្ឋអាមេរិក។
នៅខែកុម្ភៈ និងខែមីនា ចិនបានដាក់ពន្ធសងសឹកពីចន្លោះពី ១០-១៥ ភាគរយ លើផលិតផលថាមពល និងទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ បច្ចុប្បន្ននេះ គេរំពឹងថា ការទិញរបស់ចិននឹងបន្តធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត ក្រោយចិនប្រកាសពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយការពារនិយមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិន។
ការទិញរបស់ចិនលើផលិតផលកសិកម្មអាមេរិកផ្សេងទៀត ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនៅក្នុងខែមីនា។ ការទិញកប្បាសអាមេរិក បានធ្លាក់ចុះ ៩០ ភាគរយ មកត្រឹមតែជាង ១៤ ០០០ តោន។ ការទិញពោតវិញ បានធ្លាក់ចុះមកនៅតិចជាង ៨០០ តោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។

យ៉ាងណាមិញ ការទិញសណ្តែកសៀងបានកើនឡើង ១២ ភាគរយ ដល់ ២,៤៤ លានតោន នៅខែមីនា ដោយបន្តពីកំណើនខ្ពស់នៅ ២ ខែដើមឆ្នាំ។ ចិន ដែលជាប្រទេសនាំចូលសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក ជាធម្មតាពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក រហូតទាល់តែរដូវប្រមូលផលសណ្ដែកសៀងនៅអាមេរិកខាងត្បូងចូលមកដល់។ ការនាំចូលប្រេងឆៅវិញ ក៏បានកើនឡើង ២៥ ភាគរយ ដល់ ៥៤២ ០០០ តោន ផងដែរ។
ជាមួយគ្នានោះ ការទិញ LP ហ្គាស របស់ចិនពីអាមេរិក បានធ្លាក់ចុះ ៣៦ ភាគរយ មកនៅត្រឹម ១,០២ លានតោន ហើយធ្យូងថ្មសម្រាប់ផលិតកម្មដែកថែប បានធ្លាក់ចុះ ៦២ ភាគរយ មកនៅត្រឹម ២០៨ ០០០ តោន៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក