Connect with us

ព័ត៌មានជាតិ

ផ្សារហ៊ុនកម្ពុជាមានមូលធនូបនីយកម្មទីផ្សារប្រមាណ ២,៧៧ ពាន់លានដុល្លារកាលពីឆ្នាំមុន

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា​(SERC) បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជាហាក់មានភាពមិនប្រាកដប្រជាដោយសារបញ្ហាឡើងកំដៅនៃភូមិសាស្រ្តនយោបាយ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាលពីឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា (CSX) បានដើរតួនាទីយ៉ាងសំខាន់នៃការផ្តល់ជាប្រភពទុនដល់វិស័យឯកជន និងចូលរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ចុងក្រោយចេញផ្សាយដោយ SERC នៅព្រឹកថ្ងៃទី២២ខែមេសានេះ ក្នុងឆ្នាំ២០២៤ ទីផ្សារមូលបត្រកម្ពុជា មានមូលធនូបនីយកម្មទីផ្សារ (Market Capitalization) ប្រមាណ ២,៧៧ ពាន់លានដុល្លារអាម៉េរិក, សន្ទស្សន៍ទីផ្សារស្ថិតក្នុង ៤១២,៧៥ ពិន្ទុ, ក្រុមហ៊ុនចុះបញ្ជីចំនួន ២ ដែលក្នុងនោះ រួមមាន សញ្ញាបណ្ណបៃតងចំនួន ១, តម្លៃជួញដូរសរុបប្រមាណ ៣២,៩៥ លានដុល្លារអាម៉េរិក និងទំហំជួញដូរជាមធ្យម ប្រចាំថ្ងៃប្រមាណ ១៣៣.៩៦៣ ដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៤ SERC ក៏បានផ្តល់លេខអត្តសញ្ញាណ វិនិយោគិន ចំនួន ១០ ៧០៩។

SERC បានគូសបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ​ខ្លួនបានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន ២ ដែល ក្នុងនោះក្រុមហ៊ុនចំនួន ១ បានបោះផ្សាយលក់សញ្ញាបណ្ណបៃតង ហើយក្រុមហ៊ុនទាំង ២ នេះ ប្រមូលបានសាច់ប្រាក់ ពីទីផ្សារសរុបចំនួន ២៩,៩៦ លានដុល្លារអាម៉េរិក។

«បើទោះបីជា ទិន្នន័យនេះមានចំនួនទាប បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែដោយសារការត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនចុះបញ្ជី ចំនួននេះនឹងកើនឡើងខ្ពស់ក្នុងឆ្នាំ២០២៥។ គិតត្រឹមឆ្នាំ ២០២៤ ក្រុមហ៊ុនចំនួន ២៣ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា និង បានប្រមូលសាច់ប្រាក់សរុបពីទីផ្សារចំនួន ៣៨៧,២២ លានដុល្លារអាម៉េរិក»។ នេះបើតាម SERC ។

លោក ស៊ូ សុជាតិ អគ្គនាយក​ SERC បានថ្លែងប្រាប់កម្ពុជាថ្មីថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល និងតំបន់ដែលរួមទាំងកម្ពុជាក្តី ទីផ្សារមូលបត្រកម្ពុជាមានដំណើការដោយរលូនក្នុងឆ្នាំ២០២៤កន្លងទៅនេះ ជាមួយនឹកំណើនគួរឱ្យកត់សម្គាល់ពីសាធារណជនកាន់តែច្រើនឡើង។

លោកបានថ្លែងបញ្ចាក់ថា៖«ឆ្នាំ២០២៤ គឺជាឆ្នាំដែលពិភពលោកទាំងមូលប្រឈម ហើយវិស័យហិរញ្ញវត្ថុក៏រងនូវបញ្ហាផងដែរ ប៉ុន្តែសម្រាប់ដំណើការផ្សារហ៊ុនយើងនៅដំណើការជាប្រក្រតី​ ទោះបីជាមានការធ្លាក់ចុះនៃការជូញដូរខ្លះ។ ប៉ុន្តែយើងសង្កេតឃើញសន្ទុះនៃការចូលរួមខ្លាំង ទោះបីជាវាមានទំហំតូច។ ការណ៍នេះមានន័យថា ការយល់ដឹងអំពីសាធារណជនមានការកើនឡើងគួរឱ្យកត់សម្គាល់»។

​គិតត្រឹមឆ្នាំ២០២៤ ន.ម.ក. បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ដល់ក្រុមហ៊ុន/ភ្នាក់ងារ ផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១២៧ ក្រុមហ៊ុន/ភ្នាក់ងារ និងដល់អ្នកជំនាញក្នុងទីផ្សារមូលបត្រសរុបចំនួន ៣១៥ រូប។ នេះបើយោងតាម SERC៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១៩ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២២ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៩ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម