Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រឈមមុខការធ្លាក់ចុះនៃភ្ញៀវទេសចរពីទីផ្សារសំខាន់ៗនៅអាស៊ី

បានផុស

នៅ

កាសែតបាងកកប៉ុស្តិ៍ បាន​រាយការណ៍កាលពីថ្ងៃអង្គារ (២២ មេសា) ថា ប្រទេសថៃកំពុងប្រឈមមុខ​នឹង​ការធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​មក​ពីទីផ្សារ​សំខាន់ៗ​នៅអាស៊ី ក្រោយ​កង្វល់សន្តិសុខ​ដែល​ផ្ទុះ​ខ្លាំង​ឡើង​កាលពីដើម​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាន​និយាយថា​ ប្រទេសថៃ​បាន​ទទួល​ភ្ញៀវអន្តរជាតិចំនួន ៩,៥ លាន​នាក់ ក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៥ ​ពោលគឺកើនឡើង ២ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ជាមួយ​នឹង​ចំណូល ៤៧១ ប៊ីលាន​បាត កើនឡើង ៧ ភាគរយ​។ ​

យ៉ាងណា​មិញ ទេសចរពីទីផ្សារសំខាន់ៗរួមមាន​ ​ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម បានថយចុះជាមធ្យម ១៧ ភាគរយ នៅត្រីមាស​ទី១ដដែល ​ដែល​បណ្ដាល​មក​ពីការធ្លាក់ចុះនៃទំនុកចិត្តទេសចរ​ពាក់ព័ន្ធនឹង​សុវត្ថិភាពនៅក្នុងប្រទេសថៃ និងការកាត់បន្ថយជើងហោះហើរជាដើម​។

​ជុំវិញបញ្ហា​នេះ មន្រ្តីក្រសួងទេសចរណ៍ និងកីឡា និងមន្រ្តីរបស់ TAT បាននិយាយថា ​ថៃគួរផ្តោតសំខាន់​លើទីផ្សាររយៈពេលវែង ដែលជាធម្មតា ទេសចរ​ទាំងនោះ​ចំណាយច្រើន​ជាងទេសចរពីទីផ្សារអាស៊ី។ ​

ទោះបីជាពន្ធថ្មីៗរបស់សហរដ្ឋអាមេរិក រំពឹងថានឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ ក្រសួងជឿជាក់ថា អ្នកទេសចរអឺរ៉ុបអាចជៀសវាងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយជំនួសមកវិញនូវទិសដៅនៅអាស៊ី ដែលបង្ហាញពីឱកាសសម្រាប់ប្រទេសថៃ ក្នុងការទាក់ទាញភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើន។

មន្រ្តីរបស់ក្រសួងដដែល​បន្តថា ដោយផ្អែកលើការព្យាករ​ទេសចរណ៍ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ ទីផ្សារដែលមានសក្តានុពលខ្ពស់សម្រាប់ប្រទេសថៃរួមមានស៊ុយអែត អារ៉ាប៊ីសាអូឌីត អូទ្រីស និងចក្រភពអង់គ្លេស ជាដើម​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២០ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

រំលោភ
សន្តិសុខសង្គម៥០ នាទីutes មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

Sokha Hotels

ព័ត៌មានពេញនិយម