Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

បានផុស

នៅ

ក្នុងជំហានដោះស្រាយបញ្ហា​ដែល​ខ្លួន​ឯងបង្កើតឡើង ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​និយាយ​កាលពីថ្ងៃអង្គារ​ថា​ ​អត្រាពន្ធដ៏ច្រើនលើសលប់លើប្រទេសចិន នឹង​ត្រូវទម្លាក់ចុះជាគំហុក ​ដោយ​លោក​បាន​អះអាងថា លោកបាន​ចរចាជាមួយ​ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង ​​​ហើយរំពឹង​នឹង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មណាមួយ​។​ នេះបើតាមការចុះផ្សាយរបស់កាសែត The Hill។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​អ្វីដែលគេហៅថាជាការបន្ទន់ជំហរចំពោះគោលនយោបាយពន្ធគយយ៉ាង​គឃ្លើនរបស់សហរដ្ឋ​អាមេរិក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន​ក្នុងការិយាល័យពងក្រពើ ​យ៉ាងដូច្នេះថា៖ «[ពន្ធគយថ្មី] ១៤៥ ភាគរយ ​គឺខ្ពស់ណាស់។ វានឹងមិនខ្ពស់ដូច​នោះទេ វានឹងមិនមានកម្រិតខ្ពស់ក្បែរ​នោះទេ​»។ លោក​បន្តថា៖ «វានឹង​​ធ្លាក់ចុះ​​យ៉ាងខ្លាំងគំហុក ប៉ុន្តែវា​មិនសូន្យ​នោះទេ»។

លោក ត្រាំ បាន​ដាក់ពន្ធ ១៤៥ ភាគរយ ស្ទើរគ្រប់មុខទំនិញ​របស់​ចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យ​មុខទំនិញ​របស់​ចិន​មួយ​ចំនួន​ជាប់ពន្ធខ្ពស់រហូតដល់ទៅ ២៤៥ ភាគរយ​។ ចិន​ឆ្លើយតប​វិញ ដោយ​ប្រកាសដាក់ពន្ធ ១២៥ ភាគរយ លើទំនិញ​អាមេរិក​ ហើយថាខ្លួន​នឹង​ឈប់អើពើលើ​ការដំឡើងពន្ធបន្ថែមទៀតរបស់ ​អាមេរិក​។ កន្លងមក​ ភាគីទាំង២ បាន​បង្ហាញជំហរនៃការចរចារៀងៗខ្លួន​ ប៉ុន្តែគេមិនឃើញមាន​ការចារចាកម្រិតខ្ពស់ជាសាធារណៈណាមួយ​កើតឡើងនោះទេ។

ចំពោះលក្ខណៈបែបណា​នៃការចរចារវាងលោក ត្រាំ និងលោក ស៊ី ​​ប្រធានាធិបតីអាមេរិក​ដដែល មិនបានបញ្ជាក់ឱ្យច្បាស់​ ឬ​ថាតើលោកបាន​សន្ទនា​ជាមួយ​លោក​ ស៊ី ដោយ​ផ្ទាល់ឬ​អត់នោះទេ។

ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង

លោក ត្រាំ បាននិយាយដោយសំដៅដល់ប្រទេសចិនថា៖ «យើងនឹង​ធ្វើឱ្យ​ល្អជាមួយ​​គ្នា​។ ពួកគេក៏នឹងល្អ​ជាមួយ​យើង​ ហើយយើងនឹងឃើញ ថាអ្វី​នឹង​កើតឡើង។ ប៉ុន្តែនៅទីបំផុត ពួកគេត្រូវតែធ្វើកិច្ចព្រមព្រៀងមួយ ព្រោះបើមិនដូច្នេះទេ ពួកគេនឹងមិនអាចដោះស្រាយជាមួយ​សហរដ្ឋអាមេរិកបានទេ​»។ លោកបន្តថា៖ «​យើងនឹងរស់នៅជាមួយគ្នាដោយរីករាយ និងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ»។

លោក​បាន​លើក​ឡើង​ពី​ «ទំនាក់​ទំនង​ដ៏អស្ចារ្យ» របស់​លោក​ជាមួយ​លោក ស៊ី ថាជា​ហេតុផល​​​សម្រាប់​​សុទិដ្ឋិនិយម​របស់លោក ជុំវិញ​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្មជាមួយ​ចិន​។

កាលពីថ្ងៃអង្គារផងដែរ សេតវិមានបាននិយាយ​ថា ខ្លួនកំពុង «រៀបចំដំណាក់កាលសម្រាប់កិច្ចព្រមព្រៀងជាមួយប្រទេសចិន» ​ដើម្បី​ធានាឡើងវិញនូវទីផ្សារហិរញ្ញវត្ថុ​ ​ក៏ដូចជា​ទំនុកចិត្តរបស់អ្នកវិនិយោគ​។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent

ចំណែកឯរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់កិច្ចប្រជុំឯកជនមួយរបស់វិនិយោគិននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារថា លោករំពឹង​ពីការ «​បន្ថយភាពតានតឹង​» នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង​ចិន​ ព្រោះមិនមាន​ភាគីណាមួយក្នុងជម្លោះ ដែល​គិតថា «ស្ថានភាពបច្ចុប្បន្នមាន​និរន្តភាពនោះទេ»។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

គួរគូសបញ្ជាក់ថា ការបន្ទន់ជំហររបស់​រដ្ឋបាល ត្រាំ ដាក់ចិននាពេលនេះ ធ្វើឡើងក្រោយ​ប្រទេសចិនកាលពីថ្ងៃចន្ទ បានព្រមានប្រទេសផ្សេងទៀតប្រឆាំងនឹងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ​ជាមួយ​សហរដ្ឋអាមេរិក ដែល​បង្កការខូចខាតដល់ប្រយោជន៍ចិន​។ ​ក្រសួងពាណិជ្ជកម្មចិន បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា​៖ «​ប្រសិនបើវាកើតឡើង ចិននឹងមិនទទួលយកវាឡើយ ហើយនឹងចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់។ ចិនប្តេជ្ញា និងមានសមត្ថភាពការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន»។

ការប្រកាសយ៉ាងដូច្នេះរបស់ចិន​ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា រដ្ឋបាល ត្រាំ អាច​ដាក់សម្ពាធ​លើប្រទេសដទៃ ឱ្យ​កម្រិតពាណិជ្ជកម្មជាមួយ​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២១ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម