ព័ត៌មានជាតិ
NBC គ្រោងនឹងពិភាក្សាជាមួយក្រសួងអប់រំដើម្បីដាក់បញ្ចូលមុខវិជ្ជាសហគ្រិនភាពក្នុងកម្មវិធីសិក្សា
ធនាគារជាតិនៃកម្ពុជា(NBC) គ្រោងនឹងពិភាក្សាជាមួយក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាអង្គការអន្តរជាតិនានាដើម្បីដាក់បញ្ចូលមុខវិជ្ជាសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅដើម្បីឱ្យសិស្សានុសិស្សមានចំណេះជំនាញតាំងពីតូចហើយឈប់ការសិក្សាអាចទៅប្រកបរបរចិញ្ចឹមជីវិតបានប្រសើរ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២៣មេសានេះលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាធនាគារជាតិគ្រោងនឹងពិភាក្សាជាមួយក្រសួងអប់រំយុវជននិងកីឡានិងអង្គការអន្តរជាតិមួយចំនួនដើម្បីដាក់បញ្ចូលសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាតាំងពីតូចទៅព្រោះថាក្មេងស្រីបើទោះបីជាគាត់មានអាយុ៨ឬ៩ឆ្នាំពេលចេញពីសាលាដល់ពេលមានគ្រួសារត្រូវមានអាជីពមួយចិញ្ចឹមជីវិត។
លោកស្រីបណ្ឌិតបានបន្តថា« បើគាត់(ក្មេងស្រី)មានចំណេះជំនាញតាំងពីតូចទៅគាត់អាចប្រកបមុខរបរអ្វីមួយបាន។អីចឹងការរៀនសូត្ររឿងលុយកាក់នេះសំខាន់មែនទែន»។
លោកស្រីបណ្ឌិតបានបន្តទៀតថាបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា បានបញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ លើមុខវិជ្ជា គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយជាសាធារណៈស្តីពី ការលើកកម្ពស់ ការយល់ដឹង កិច្ចការពារអតិថិជន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងតម្លាភាព ព្រមទាំងបានសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថលផងដែរ។
លោកស្រីបណ្ឌិតបានបន្ថែមថា« ការដែលយើងអប់រំក្មេងពីថ្នាក់ទី១ដល់ថ្នាក់ទី១២ឱ្យយល់ដឹងពីហិរញ្ញវត្ថុនេះមានសារសំខាន់ណាស់ព្រោះថាមិនត្រឹមតែឱ្យពួកគាត់បានយល់ពីរឿងការចាយវាយលុយប៉ុណ្ណោះទេពោលគឺឱ្យចេះសន្សំនិងចាយវាយប្រកបដោយការទទួលខុសត្រូវ។»

គួរបញ្ជាក់ថាចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹងនិងសមត្ថភាពក្នុងការយល់ដឹងអំពី ដំណើរការសន្សំនិងការចាយវាយប្រចាំថ្ងៃ។ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺការ អប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួន និងយល់ពីសារៈសំខាន់អំពីការសន្សំប្រាក់និងការវិនិយោគ ដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុនិងជីវភាពធូរធារនាពេលអនាគត៕
អត្ថបទ៖សំអឿន

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា