សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៣ ពាន់លាន ពីការនាំចេញផលិតផលកាត់ដេរ នៅត្រីមាសទី១
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ ៣៤១០ កើនឡើងប្រមាណ ១៩,៨៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានតម្លៃ ២៨៤៥ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនា ២០២៥ ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ជាង ២,៤៣ ពាន់លានដុល្លារ ស្បែកជើង ៤៦១ លានដុល្លារ កើន ៣៣,៣%។ ចំណែកឯផលិតផលធ្វើដំណើរ និងកាបូបសម្រេចបាន ៥១៦ លានដុល្លារ កើនឡើង ១៥%។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានៅក្នុងឆ្នាំ ២០២៤ មានកំណើន ដោយសារតែប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កំពុងប្រឈមបញ្ហាអសន្តិសុខ ដូចជាមីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ដែលកំពុងតែប្រឈម ក្នុងវិបត្តិសេដ្ឋកិច្ច។
លោក ហ្វា សាលី អះអាងថា វិស័យកាត់ដេរ វាយនភណ្ឌនៅកម្ពុជា កាន់តែល្អប្រសើរដោយសារតែមានការបញ្ជាទិញកាន់តែច្រើន នៅក្នុងឆ្នាំ ២០២៥ ខណៈស្ថានភាពការងារក្នុងវិស័យនេះកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។

លោក ហ្វា សាលីយល់ឃើញថា៖ «មិនថាឆ្នាំនេះ ឬឆ្នាំខាងមុខ គឺយើងមានភាពល្អប្រសើរ មកដល់ពេលនេះ គឺមានការបញ្ជាទិញកាន់តែច្រើនពីក្រៅប្រទេស ហើយការបញ្ជាទិញនេះ គឺគោលដៅក្នុងឆ្នាំ ២០២៥ តែម្ដង ហើយបងប្អូនកម្មករមានការងារធ្វើច្រើន ទាំងរោងចក្រសិប្បកម្ម ឬរោងចក្រខ្នាតធំ មានការជ្រើសរើសកម្មកម្មចូលបម្រើការងារច្រើន»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៥នេះ ផលប៉ះពាល់នៃការនាំចេញផលិតផលកាត់ដេរគឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដេរបានធ្វើឡើងមុនពេលដែលអាមេរិកដាក់ពន្ធលើកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។

លោក ហេង សួរ ថ្លែងថា៖«ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ»។
បើតាលោករដ្ឋមន្ត្រី នៅឆ្នាំ២០២៧ អាចមានការបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។
លោក ហេង សួរបន្ថែមថា ការនាំចេញរបស់យើងក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាមេរិក។ ដូច្នេះកម្ពុជាមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ពាន់លានដុល្លារ កើនឡើង ២៣,៧៨% ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក