Connect with us

ព័ត៌មានជាតិ

នៅពេលតែជាង ១ ខែទៀត ទុរេនខ្មែរ ក្នុងទឹកដីខេត្តត្បូងឃ្មុំ ចាប់ផ្ដើមប្រមូលផលហើយ

បានផុស

នៅ

កសិករ​ភូមិ​ចន្ទូង ឃុំ​ស្រឡប់ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា រយៈពេល​ជាង ១ ខែ ទៀត គឺ នៅ​ដើម​ខែ​មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ទុរេន​មួន​ថង នឹង​ចាប់ផ្ដើម​ប្រមូល​ផល​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពូជ​ទុរេន​មួន​ថង ពូជ​ទុរេន​ថៃ ប្រែ​ថា “​ខ្នើយ​ស្តេច​” ជាមួយ​នឹង​គុណភាព ផ្អែម​ស្អិត ស្ងួត ឈ្ងុយឆ្ងាញ់ ពិសា​យ៉ាង​មាន​ផាសុកភាព។ លើ​ផ្ទៃដី​ទំហំ ៦ ហិតា ឆ្នាំទៅ​ប្រមូល​ផល​បាន​ជាង ៤០ តោន។ ឆ្នាំនេះ ម្ចាស់​ចម្ការ អះអាង​ថា ទុរេន​ផ្លែ​ធំ​ជាង​ឆ្នាំទៅ ហើយ​គណនា​ចំនួន​ដើម និង​ផ្លែ អាច​ប្រមូល​ផល​បាន​ប្រហែល ៧០ តោន​ឯណោះ។ ចំពោះ​ទីផ្សារ មិន​ពិបាក​លក់​ទេ ព្រោះ​មាន​ម៉ូយ​ចុះ​ប្រមូល​ទិញ​បោះ​ដុំ​ក្នុង ១ គីឡូក្រាម តម្លៃ ១ ម៉ឺន ២ ពាន់​រៀល និង​លក់​ជូន​ប្រជាពលរដ្ឋ ១ គីឡូក្រាម តម្លៃ ១ ម៉ឺន ៨ ពាន់​រៀល ផង​ដែរ។

លោក ហេង ទូច អាយុ ៤៦ ឆ្នាំ ជា​អ្នក​ថែទាំ​ចម្ការ​ទុរេន​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទុរេន​ឲ្យ​ផល​ពេញ មាន​ទំហំ​ដី ៦ ហិតា ​ដាំ​ចន្លោះ​ឃ្លាត​គ្នា ៨ ម៉ែត្រ ក្នុង ១ ដើម ហើយ​ចំនួន ៨៥០ ដើម របៀប​ដាំ​ត្រូវ​ពូនដី​គល់​ជុំវិញ​គល់ កុំ​ឲ្យ​ដក់​ទឹក ការពារ​បាក់តេរី​ផ្សេងៗ ដែល​ស៊ី​បំផ្លាញ​ដើម​វា។ ត្រូវ​បាញ់​ទឹក​ពេល​ផ្លែ បាញ់ ១ ថ្ងៃ ខាន ១ ថ្ងៃ ផ្លែ​ធំ ត្រូវ​ចងខ្សែ​ទ្រ​វា​កុំ​ឲ្យ​ជ្រុះ បើ​មែក​ណា​ផ្លែ​ច្រើន ក៏​ត្រូវ​ទល់​មែក និង​ចង​ទ្រ​មែក​ផង​ដែរ។

លោក​បាន​បន្ត​ទៀត​ថា យោង​តាម​ការ​ថែទាំ​ដិតដល់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ច្បាស់លាស់​ផង​នោះ ក្នុង​ទិន្នផល​កម្រិត​ខ្ពស់ ម្ចាស់​ចម្ការ​បាន​ពង្រីក​នូវ​ផ្ទៃដី ១០ ហិតា ដាំ​បន្ថែម​ទៀត ដើម្បី​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ខេត្ត​ត្បូងឃ្មុំ មាន​ផ្ទៃដី​ដាំ​ទុរេន ទំហំ ១ ពាន់​ហិតា គឺ កសិករ​បាន​ដាំ​ទុរេន ៣ ប្រភេទ​រួមមាន ៖ ពូជ​មួន​ថង ពូជ​មូ​សាំង​គីម និង​ពូជ​រី ៩ គ្រប់​ទាំង ៧ ស្រុក​/​ក្រុង ហើយ​ស្រុក​ដែល​បាន​ដាំ​ទុរេន​ច្រើន​ជាង​គេ គឺ​ស្រុក​មេមត់៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានជាតិ៤៧ នាទីutes មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម