ព័ត៌មានអន្ដរជាតិ
IMF បារម្ភពីបំណុលសាធារណៈរបស់ថៃ លើសពីអត្រាមធ្យមអាស៊ាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងពីការព្រួយបារម្ភជុំវិញកំណើននៃបំណុលសាធារណៈរបស់ប្រទេសថៃ ដែលលើសពីអត្រាមធ្យម ៦០ ភាគរយ របស់អាស៊ាន ដោយណែនាំឱ្យមានការគ្រប់គ្រងសារពើពន្ធដោយប្រុងប្រយ័ត្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍នេះ។

ការព្រួយបារម្ភធ្វើឡើង ក្រោយ IMF បានចេញរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដោយព្យាករថា សេដ្ឋកិច្ចសកលនឹងកើនឡើងត្រឹមតែ ២,៨ ភាគរយ ប៉ុណ្ណោះ ដោយសារតែភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជាសកល។
អំឡុងសន្និសីទសារព័ត៌មានស្តីពីការតាមដានសារពើពន្ធឆ្នាំ ២០២៥ កាលពីថ្ងៃពុធ IMF ក៏បានចេញផ្សាយទស្សនវិស័យសារពើពន្ធជាសាកលរបស់ខ្លួនផងដែរ ដោយបានបង្ហាញពីនិន្នាការកើនឡើងនៃបំណុលសាធារណៈសកល ហើយបានសម្តែងការព្រួយបារម្ភថា បំណុលសាធារណៈធៀបនឹងផលិតផលក្នុងសរុប (GDP) របស់ប្រទេសថៃ គឺខ្ពស់ជាងមធ្យមភាគអាស៊ាន។
អនុប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធរបស់ IMF លោកស្រី Era Dabla-Norris បានកត់សម្គាល់ថាលក្ខខណ្ឌសារពើពន្ធមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅទូទាំងបណ្តាប្រទេសអាស៊ាន ដោយតំបន់នេះជាទូទៅរក្សាបាននូវអនុបាតបំណុលធៀបនឹង GDP ទាបជាងប្រទេសមានទីផ្សារកំពុងរីកចម្រើនផ្សេងទៀត។

យ៉ាងណាមិញ បំណុលសាធារណៈធៀបនឹង GDP របស់ប្រទេសថៃ មានច្រើនជាង ៦០ ភាគរយ ដែលខ្ពស់ជាងកម្រិតរបស់អាស៊ានបន្តិច។ ដូច្នេះ IMF ណែនាំរដ្ឋាភិបាលថៃ ឱ្យអនុវត្តគោលនយោបាយសារពើពន្ធដោយប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព។
លោកស្រី Dabla-Norris បាននិយាយយ៉ាងដូច្នេះថា៖ «ជាមធ្យម បណ្តាប្រទេសអាស៊ានមានអនុបាតបំណុលធៀប GDP ទាបជាងប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍដទៃទៀត។ ប៉ុន្តែក្នុងប្រទេសថៃ កម្រិតបំណុលគឺខ្ពស់ជាងអត្រាមធ្យមរបស់អាស៊ាន ដែលលើសពី ៦០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា ដោយមើលឃើញពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកនាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃកំពុងរៀបចំផែនការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំ ដែលរំពឹងថានឹងលើសពី ៥០០ ប៊ីលានបាត។ ការជំរុញនេះ នឹងផ្តោតលើវិស័យសំខាន់ៗចំនួន ៣ រួមមាន ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ការជំរុញការវិនិយោគក្នុងស្រុក និងការផ្តល់នូវប្រាក់កម្ចីមានអត្រាការប្រាក់ទាប។
លោកបានពន្យល់ថា៖ «ប្រទេសជាច្រើនមានបំណុលខ្ពស់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរបៀបដែលថវិកាត្រូវបានប្រើប្រាស់។ ប្រសិនបើវាជំរុញកំណើនសេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ នោះអនុបាតបំណុលធៀប GDP នឹងថយចុះ»៕

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានជាតិ២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា