សេដ្ឋកិច្ច
ក្រសួងកសិកម្ម អំពាវនាវឱ្យម្ចាស់ចម្ការទុរេនប្រញាប់មកចុះបញ្ជីនាំចេញទៅទីផ្សារចិន
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការទុរេន រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ដែលមានបំណងនាំចេញទៅទីផ្សារចិនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី បន្ទាប់ពីចិនបានអនុញ្ញាតឱ្យនាំចេញទុរេនកម្ពុជាទៅទីផ្សាររបស់ខ្លួន។

សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ថា៖ «សូមអំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម»។
អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់កម្ពុជាថ្មីថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មធ្លាប់បញ្ជូនមន្ត្រីជំនាញចុះទៅត្រួតពិនិត្យចម្ការក្នុងសហគមន៍រួចហើយ ក្នុងនោះគាត់ជ្រើសរើសយកចម្ការចំនួន ១០ ដែលអ្នកជំនាញបានផ្ដល់ដំបូន្មានណែនាំពីការរៀបចំចម្ការ ខណៈសហគមន៍បានស្នើចុះបញ្ជីសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។
លោក ហេង ឆេងលី បញ្ជាក់ថា ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀបចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។ លោកថា៖ «ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់តែល្អសម្រាប់ទុរេនយើងសម្រាប់កសិករគាត់មានជម្រើសច្រើន»។

រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ បានចាប់ផ្ដើមបណ្ដើរៗជាមួយនឹងប្រភេទពូជទុរេន មូសាំងឃីង និងពូជស្រាលមួយចំនួនទៀត ខណៈទុរេនមាន់ថង នឹងអាចប្រមូផលបាននៅដើមខែឧសភានេះ។
លោក ហេង ឆេងលី ប្រាប់ថា ទិន្នផលឆ្នាំនេះល្អប្រសើរ បើធៀបនឹងឆ្នាំមុន ខណៈតម្លៃប្រភេទពូជមូសាំងឃីងបានល្អចន្លោះពី ១ ម៉ឺន ៧ ពាន់ ដល់ ២ ម៉ឺន ៥ ពាន់រៀល លក់ចេញពីចម្ការ។
យោងតាមក្រសួងកសិកម្ម នៅឆ្នាំ ២០២៤ កម្ពុជាបាននាំទុរេនចេញប្រមាណ ៧ ពាន់តោន ខណៈកម្ពុជាមានផ្ទៃដីដាំចុះទុរេន ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ១ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា