Connect with us

ព័ត៌មានជាតិ

ផ្លូវពីរខ្សែប្របតាម​មាត់ទន្លេ​​ក្នុងខេត្តក្រចេះ ប្រវែងសរុប ៤៩,១០ គីឡូម៉ែត្រ អ៊ុតកៅស៊ូ​បញ្ចប់ ១០០%

បានផុស

នៅ

ផ្លូវខេត្តក្រចេះ លេខ ៣៧៧ និង៣៧៧A ក្រាលកៅស៊ូ AC ប្រវែងសរុប ៤៩,១០​ គីឡូម៉ែត្រ បានស្ថាបនា​បញ្ចប់​ ១០០%។ នេះតាមការបញ្ជាក់ឲ្យដឹងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។

ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥.៥​គីឡូម៉ែត្រ តភ្ជាប់ចាប់ពីរង្វង់មូលព្រាបសក្នុងក្រុងក្រចេះ ឆ្ពោះទៅស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ ​គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ តភ្ជាប់ទៅភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវខេត្តទាំង ២ ខ្សែនេះ បានសម្ពោធបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ដោយត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC និងសាងសង់ស្ពានថ្មីចំនួន ៩កន្លែង។

លោក ភុំ សោភណ្ឌ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ក្រគរ បានឲ្យដឹងថា រូបលោកមានការត្រេកអរយ៉ាងខ្លាំង ពេលមានផ្លូវស្អាត ការធ្វើដំណើរក៏ងាយស្រួល។ ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករលក់ដូរ នៅតាមដងផ្លូវ តាមផ្ទះ គឺមានការលក់ដាច់ជាងមុន ដោយសារមានភ្ញៀវទេសចរទៅមកច្រើនជាងមុន។ ដោយកាលពីមុនពលរដ្ឋភាគច្រើន ធ្វើដំណើរតាមដងផ្លូវជាតិលេខ ៧ ប៉ុន្តែឥឡូវនេះ បាន​ត្រឡប់មកធ្វើដំណើរតាមផ្លូវមាត់ទន្លេ ឬផ្លូវខេត្តលេខ ៣៧៧ វិញ ដោយបច្ចុប្បន្នផ្លូវស្អាត មានម្លប់ដើមឈើអមតាមដងផ្លូវត្រជាក់ ជាពិសេសបានឆ្លងកាត់តំបន់រមណីយដ្ឋានទេសចរល្បីៗរបស់ខេត្តក្រចេះថែមទៀតផង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម៥ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម