Connect with us

ព័ត៌មានជាតិ

ស្ថានីយ​ចម្រុះ​ទឹក​កខ្វក់ ១៤ កន្លែង​ បាន​បញ្ចប់​និង​កំពុង​សាងសង់​តាម​បណ្តារាជធានី​ខេត្ត​ក្រុង​

បានផុស

នៅ

ក្នុង​ក្របខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​​បណ្តា​ប្រទេស​ជាមិត្ត និង​ដៃគូអភិវឌ្ឍន៍​នានា ដោយ​គិត​មក​ដល់បច្ចុប្បន្ន​នេះ ក្រសួង​បាន​បញ្ចប់និង​កំពុង​សាងសង់​​ស្ថានីយ​ចម្រុះទឹកកខ្វក់ សរុប​ចំនួន ១៤ កន្លែង និង​ទីលានទុកដាក់​សំរាម​ចំនួន ១១ កន្លែង រួមទាំងបណ្តាញលូគ្រប់ប្រភេទ នៅ​តាម​ទីក្រុង និង​ទីប្រជុំជន​សំខាន់ៗ ក្នុង​តំបន់ជុំវិញបឹងទន្លេសាប តំបន់ជាប់សមុទ្រ និងតំបន់​ទេសចរណ៍។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធាណការ​និង​ដឹកជញ្ជូន ថ្លែង​នៅ​ក្នុង​ពិធី​បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ​​ខេត្តកណ្តាល​កាល​ពី​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទិសដៅបន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏នឹង​គិតគូរបន្ថែម​ទៀត​លើការ​រៀបចំ​លិខិត​​បទដ្ឋាន​គតិយុត្ត គោលនយោបាយ គោលការណ៍ណែនាំ និង​បទដ្ឋាន​បច្ចេកទេស នៃ​ការ​គ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​​ទឹកកខ្វក់​នៅកម្ពុជា ព្រមទាំង​ការសិក្សា រៀបចំ​ផែនការ​មេ និង គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធចម្រុះទឹកកខ្វក់ តាមរយៈការបន្ត​ពង្រឹង​កិច្ច​សហការ ជាមួយ​ប្រទេស​ជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការ​សាងសង់​ស្ថានីយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ស្ថានីយ​បូម​ទឹក​កខ្វក់ ប្រព័ន្ធ​បណ្តាញ​លូទឹក​កខ្វក់ ប្រព័ន្ធ​លូរំដោះទឹក​ភ្លៀង និង​ការ​សាងសង់ ទីលាន​ទុកដាក់សំរាម និងកែច្នៃសំរាម នៅតាមតំបន់ទីក្រុង និងទីប្រជុំជន​ក្នុង​ខេត្ត​គោលដៅ​សំខាន់ៗ ដែល​កំពុង​ប្រឈម​នឹងការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បី​លើក​កម្ពស់ អនាម័យ​បរិស្ថាន និងសុខុមាលភាពសាធារណៈ។

បើ​តាមលោករដ្ឋមន្រ្តី ការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រង​ប្រព័ន្ធចម្លោះទឹកកខ្វក់ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ កំណត់ជា​អាទិភាព​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលស្ថិតនៅបញ្ចកោណទី៤ មុំទី៤ ត្រង់ចំណុចទី៣ “ការគ្រប់គ្រង ទុកដាក់ និង កែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធ​ចម្រោះ​និងប្រព្រឹត្តកម្មទឹកកខ្វក់” និងចំណុចទី៥ “ការតម្រូវឱ្យ​មានការរៀបចំ​ច្បាប់ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់”។

​ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដែល​ច្បាប់នេះ​មានវិសាលភាព​អនុវត្ត ចំពោះប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាទាំងមូល និង​បាន​កំណត់​អំពីការ​គ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​ធានា​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាព​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់ និង​ការ​ការពារ​បរិស្ថាន រួម​ចំណែក​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​សាធារណៈ​នៅ​កម្ពុជា។

ថ្លែង​ចេញពី​វេទិកា​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ​កាល​ពី​ម្សិលមិញ​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​លើក​កម្ពស់​ជីវភាពនិង​សុខភាព​របស់​ប្រជាពលរដ្ឋ ជា​កិច្ចការ​ចម្បង​របស់​រាជរដ្ឋាភិបាល។

សម្តេច​នាយករដ្ឋមន្រ្តី​បានលើកឡើង​ពី​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ របស់​រដ្ឋាភិបាល​ ដែល​កំណត់​យក «មនុស្ស» ជា​អាទិភាព​គន្លឹះទី ១ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥។

បើតាម​នាយករដ្ឋមន្រ្តី​កម្ពុជា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ បន្ត​ផ្តោត​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព និង សុខុមាលភាព របស់​ប្រជាជនកម្ពុជា ហើយ​ការអភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ជា​ការ​ខិតខំ​មួយ​ក្នុង​ចំណោមការ​ប្រឹងប្រែង​ទាំងឡាយ​របស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​កាត់​បន្ថយ​អត្រា​ឈឺ និងស្លាប់​បណ្តាល​មកពីការឆ្លង​ជំងឺ ​កង្វះអនាម័យ និងបរិស្ថាន​កខ្វក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

ស្ថានីយ​ចម្រុះ​ទឹក​កខ្វក់ ១៤ កន្លែង​ បាន​បញ្ចប់​និង​កំពុង​សាងសង់​តាម​បណ្តារាជធានី​ខេត្ត​ក្រុង​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​ប្រតិបត្តិការ​យោធាឥណ្ឌា​ឈ្មោះ «Sindoor» មាន​អត្ថន័យយ៉ាងណា ហើយ អ្វីជាគោលដៅ?​

ចរាចរណ៍៩ នាទីutes មុន

កម្មការរិនីម្នាក់បាត់បង់ជីវិត ខណៈជាង៤០នាក់​រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តម្លៃផ្លែដូងនៅអាស៊ី ហក់ឡើងលឿន «ដូចមាស» ​ដោយកង្វះការផ្គត់ផ្គង់

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រៅពីរបរតពីដូនតា ជនជាតិដើមទំពួនមួយចំនួន ចាប់ជំនាញជាជាងដែក រកចំណូលបាន​មិនតិចទេក្នុង១ឆ្នាំៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម២៣ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម