ព័ត៌មានជាតិ
ផ្លូវបេតុងថ្មីចូលទៅចំណតទូកទេសចរណ៍ក្រុងកំពត សាងសង់សម្រេចបាន ៥០%
គិតមកដល់ថ្ងៃទី ៨ ខែឧសភានេះ ផ្លូវបេតុងថ្មីមួយខ្សែដែលសាងសង់ចូលទៅចំណតទូកទេសចរណ៍ក្រុងកំពត សាងសង់សម្រេចបាន ៥០% ខណៈដែលមន្ត្រីបច្ចេកទេសបានអះអាងថាយ៉ាងយូរ ២ សប្តាហ៍ទៀតផ្លូវបេតុងមួយខ្សែនេះនឹងស្ថាបនារួចរាល់ជាស្ថាពរ។
អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ផ្លូវបេតុងដែលកំពុងពន្លឿនការស្ថាបនាមានប្រវែងជាង ១ ពាន់ម៉ែត្រ ចូលទៅចំណតទូកទេសចរណ៍ ដែលស្ថិតនៅចន្លោះពីស្ពានថ្មីទៅស្ពានរថភ្លើង។



លោក លាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់ឲ្យដឹងថា កន្លងមកដោយការគិតគូរពីសុខទុក្ខនិងជីវភាពរបស់បងប្អូនម្ចាស់ទូកដឹកភ្ញៀវទេសចរកម្សាន្តតាមដងព្រែកកំពង់បាយ អាជ្ញាធរខេត្តបានប្តូរទីតាំងចំណតទូកពីត្រើយខាងលិច មកនៅត្រើយខាងកើតវិញ គឺនៅចន្លោះស្ពានថ្មីនិងស្ពានរថភ្លើង ដោយបានរៀបចំជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយ ដើម្បីឲ្យភ្ញៀវមកជិះទូកច្រើន។
ប៉ុន្តែដោយសារផ្លូវចូលទៅចំណតទូកមិនស្អាតសមរម្យ ទើបរដ្ឋបាលខេត្តបានចាប់ផ្តើមស្ថាបនាផ្លូវបេតុងដោយមានទទឹង ១២ ម៉ែត្រ និងបណ្តោយមានប្រវែង ១០១០ ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរសម្រាប់ភ្ញៀវផង និងដើម្បីឲ្យពលរដ្ឋម្ចាស់ទូក និងអ្នករស់នៅជាប់ផ្លូវ អាចបង្កើតមុខរបស់បន្ថែមផង។
ម្ចាស់ទូកទេសចរណ៍ “ណាហ្គា” និងអាជីវករលក់កាហ្វេនៅខាងមុខចំណតទូកទេសចរណ៍ បានបង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំង និងរំពឹងថាក្រោយផ្លូវបេតុងថ្មីនេះសាងសាងរួច ភ្ញៀវនឹងមកកាន់តែច្រើន របររបស់ពួកគាត់នឹងកាន់តែល្អប្រសើរឡើងថែមទៀត។

បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុង ថាផ្លូវបេតុងមួយខ្សែនេះសំខាន់ណាស់ សម្រាប់ជួយលើកកម្ពស់សោភ័ណភាពក្រុងកំពត បង្កើនភាពទាក់ទាញទេសចរឲ្យមកជិះទូក និងអង្គុយលម្ហែកាន់តែច្រើន ព្រោះឆ្នេរនៅទីតាំងនោះអាចគយគន់ទេសភាពជួរភ្នំ និងមើលថ្ងៃលិចយ៉ាងស្រស់ស្អាត ពិសេសទឹកព្រែកថ្លាត្រជាក់ស្អាត អាចងូតលេងបាន។
ជាងនេះទៅទៀត ផ្លូវនេះបានតភ្ជាប់កន្លែងកម្សាន្តតាមដងព្រែងកំពង់បាយពីផ្លូវរថភ្លើងរហូតដល់សួនច្បារសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្តតែម្តង៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល