សេដ្ឋកិច្ច
ត្បិតតម្លៃចុះថោកបន្តិច តែទិន្នផលត្រប់វែងមួយគ្រួសារទទួលបានផលខ្ពស់ឆ្នាំនេះ
ខេត្តបាត់ដំបង៖ បន្លែត្រប់វែងពូជហាវ៉ៃ (ត្រប់ក្តគោឬត្រប់ភ្លុក) គឺជាប្រភេទបន្លែដែលខ្មែរយើងកែច្នៃធ្វើជាម្ហូបបានច្រើនបែបយ៉ាងឆ្ងាញ់ពិសា ហើយបច្ចុប្បន្ននេះអ្នកភូមិស្រុកតែងនិយមបរិភោគស្ទើរគ្រប់ៗគ្នា ខណៈដែលប្រជាកសិករ១គ្រួសារកំពុងប្រមូលផលដំណាំប្រភេទនេះជាបណ្តើរៗក្នុងតម្លៃស្រុតចុះ។់
លោក ជា ចូច រស់នៅភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ជាម្ចាស់ចំការត្រប់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា ក្រុមគ្រួសារលោកក្រៅពីធ្វើស្រូវ លោកបានចាប់យករបរកសិកម្មមួយផ្នែកទៀតដោយចំណាយដីទំហំ២រ៉ៃដើម្បីដាំបន្លែត្រប់វែង(ក្តគោពូជហាវ៉ៃ)ដែលស្មើនិង១មុឺនដើមសម្រាប់ដោះស្រាយបន្ទុកគ្រួសាររបស់លោកឲ្យកាន់តែល្អប្រសើរ បើទោះបីតម្លៃមានការប្រែប្រួលស្រុតចុះខ្លះក៏ដោយចុះ។
លោកបន្តថា ដំណាំត្រប់វែងនេះយើងប្រើក្នុងរយៈពេលត្រឹម១ខែកន្លះទើបឲ្យផល ខណៈពេលនេះលោកកំពុងប្រមូលផលជាបណ្ដើរៗដើម្បីលក់លើទីផ្សារក្នុងស្រុកភូមិ។ ប៉ុន្តែតម្លៃបានធ្លាក់ថ្លៃជាងពាក់កណ្ដាលពីឆ្នាំទៅ។ លោកនិយាយថា តម្លៃនេះមិនបានធ្វើឲ្យលោកបោះបង់ការដាំដុះបន្តនោះទេ ដោយលោកយល់ថា បច្ចុប្បន្នសង្គមខ្មែរយើងកំពុងតែស្ថិតក្រោមសម្ពាធនៃជំងឺកូវីដ-១៩ធ្វើឲ្យអ្នកស្រុកភូមិបាត់ចំណូលមួយចំនួន ទើបបន្លែត្រប់មានការចុះតម្លៃខ្លះ ជារឿងធម្មតា។
កសិកររូបនេះបន្ថែមថា បច្ចុប្បន្នលោកប្រមូលផលបានជាមធ្យមក្នុងមួយថ្ងៃបេះបានពី៣០០គីឡូក្រាមទៅ៥០០គីឡូក្រាម លក់បានតម្លៃត្រឹមតែ៤០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនលក់បានក្នុងមួយគីឡូក្រាមតម្លៃ១០០០រៀល ហើយការចុះតម្លៃនាពេលនេះលោកអាចទទួលយកបាន ព្រោះទិន្នផលរាល់រដូវកាលលោកតែងទទួលបានខ្ពស់ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា បើទោះបីជាតម្លៃត្រប់វែងធ្លាក់ចុះបន្តិច តែទិន្នផលទទួលបានច្រើន និងមានម៉ូយទទួលយកអស់ៗតែម្តងមិនដែលសល់ម្តងណានោះទេ ហើយលោកសង្ឃឹមថាតម្លៃនឹងបានល្អប្រសើឡើងវិញនៅថ្ងៃខាងមុខក្រោយពីជំងឺរាតត្បាតស្ងប់ស្ងាត់ទៅវិញ៕
អត្ថបទ៖ សៅ សារិទ្ធ
ចុចអាន៖ តម្រូវការចំណីសត្វនៅប្រទេសកម្ពុជាកំពុងកើនឡើង
ចុចអាន៖ តើគួរបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង ឫនាំចូលពីខាងក្រៅ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ