ព័ត៌មានជាតិ
ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើងជិត២០%ក្នុងត្រីមាសទី១ឆ្នាំនេះ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានរាយការណ៍ថា ក្នុងត្រីមាសទី ១ ឆ្នាំ២០២៥នេះ មានចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល កើនឡើងចំនួនជាង ១៧,៤១ ពាន់លានរៀល ស្មើនឹង ១៧,៨៩% ធៀបនឹងត្រីមាសទី១ឆ្នាំមុន ខណៈចំណេញប្រតិបត្តិការមានចំនួនជាង ២៩,៥៧ ពាន់លានរៀល កើនឡើង ៧០,៥០%។

ប៉ុន្តែ PAS បានបង្ហាញឱ្យដឹងថា ក្នុងត្រីមាសដដែលនេះ ខ្លួនទទួលបានចំណេញសុទ្ធចំនួនជាង ១០,៥០៧ ពាន់លានរៀល ថយចុះចំនួន ៦៨,៤៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារការខាតពីអត្រាប្តូរប្រាក់យ៉េនជប៉ុន (មិនទាន់សម្រេច) ។ នេះបើយោងតាមរបាយការណ៍របស់ផែផ្ញើរទៅកាន់ CSX។
PAS បានលើកឡើងថា៖«មូលហេតុចម្បង នៃការកើនឡើង ចំណូល និងចំណេញប្រតិបត្តិការ បណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំង។ ដោយឡែកមានការកើនឡើង នៃការខាតអត្រាប្តូរប្រាក់យ៉េនជប៉ុន (មិនទាន់សម្រេច) ប្រមាណ ១៧៥,៨៣% ធ្វើអោយចំណេញសុទ្ធមានការថយចុះខ្លាំង បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤» ។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថាសម្រាប់ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ខ្លួន ខណៈផែមានទីតាំងស្ថិតនៅក្នុងខេត្ត ព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។
«ប្រាក់ចំណូលចំនួន ២៩ ៨២៥ ៧៨៧ ពាន់រៀល គឺបានមកពីអតិថិជនធំៗរបស់ផែ ដែលអតិថិជន នីមួយៗបានរួមចំណែកយ៉ាងហោចណាស់ ១០% ដល់ចំណូលផ្នែកដែលអាចរាយការណ៍សរុប សម្រាប់ដំណាច់ ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥»។ នេះបើយោងតាមរបាយការណ៍ដែលចុះហត្ថលេខាដោយលោក លូ គឹមឈុន អគ្គនាយកនៃ PAS។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ PAS បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL) ជាមួយភាគទុនវិនិយោគ ២៦% ។

«FTIWL ដំណើរការព្រែកជីកហ្វូណនតេជោ ដើម្បីពង្រីកការដឹក ជញ្ជូនឡូជីស្លឹកផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកជីកហ្វូណនតេជោ នឹងចូលរួមគាំទ្រយ៉ាង សំខាន់ដល់ការដឹកជញ្ជូនផ្លូវទឹក មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ អោយកាន់តែមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូន។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ។ PAS បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


