Connect with us

ព័ត៌មានជាតិ

ចម្លាក់រូបតោមួយ​គូ​តម្លៃ​ ៣ ០០០ ដុល្លារ ប្រើ​ពេល​ ២ ខែ​ទើប​ឆ្លាក់​រួច

បានផុស

នៅ

ចម្លាក់ពីថ្មភក់រូបតោដែលមានលំនាំដើមក្នុងប្រាសាទសម្បូរព្រៃគុក ជារូបតោឆ្មាំយាមប្រាសាទដ៏ខ្លាំងក្លាដែលមានឥទ្ធិពលទៅនឹងជំនឿបែបព្រហ្មញ្ញសាសនា ត្រូវបានជាងចម្លាក់ក្នុងស្រុកសន្ទុកខេត្តកំពង់ធំយកមកឆ្លាក់តាមសម្រាប់អ្នកកម៉្មង់ទិញយកទៅដាក់តាមវត្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិប្បកម្មចម្លាក់ថ្មភក់នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំមានរហូតដល់ជាង២០កន្លែង ដែលបង្ហាញនូវ​ទេពកោសល្យស្នាដៃរស់រវើកនិងមានការប្រកួតប្រជែង។

ជាងចម្លាក់ សេង សាប៊ុន បានឲ្យដឹងតាមរយៈទូរស័ព្ទថា សិប្បកម្មរបស់លោក​ទើបបង្កើតឡើង៤ឆ្នាំ។ អតិថិជន​មានទំនុកចិត្តលើស្នាដៃចម្លាក់ថ្មភក់របស់​លោកដូចជារូបចម្លាក់ថ្មពីភក់រូបតោក្នុងរចនាបថប្រាសាទសម្បូរព្រៃគុកនាសតវត្សរ៍១៦ ដោយមានអតិថិជននិយមជាវច្រើនយកទៅដាក់តាមវត្តអារាម​នានា។

បើ​តាម​ម្ចាស់​សិប្បកម្ម​រូប​នេះ ចម្លាក់រូបតោនេះឆ្លាក់ទៅតាមក្បូនខ្នាតដែលមានកម្ពស់២ម៉ែត្រក្នុងតម្លៃ១គូ ៣ពាន់ដុល្លារត្រូវចំណាយពេលវេលាជាង២ខែ ទើប​ឆ្លាក់​រួច។ ស្នាដៃចម្លាក់ថ្មភក់នេះក្រៅពីរូបតោ នៅមានរូបពុទ្ធអង្គទៅតាមការកម៉្មង់ផងដែរ។

លោក សេង សាប៊ុន ប្រាប់​ថា ចម្លាក់ពីថ្មភក់នេះមិនចំណេញច្រើនទេព្រោះត្រូវចំណាយទិញថ្មភក់ដឹកជញ្ជួនពីខេត្តព្រះវិហារឆ្ងាយតែសិប្បកម្មមួយនេះក៏បានបង្ហាញពីអត្តសញ្ញាណខ្លួននូវស្នាដៃរស់រវើកជារបស់ខ្មែរពិតៗដោយមិនធ្វើការនាំចូលពីក្រៅនោះឡើយ៕

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម