Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ រវាងកំពង់ផែទាំងពីរ

បានផុស

នៅ

នៅ​រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នា​ទីក្រុង​អ៊ូស៊ី ​ប្រទេស​ចិន ភាគី​កម្ពុជា​-ចិន បាន​ចុះ​ហត្ថលេខារួមគ្នាដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​វិស័យ​ដឹក​ជញ្ជូន ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ រវាង​កំពង់​ផែ​នៃ​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​អញ្ជើញ​ចុះ​ហត្ថលេខា​ជា​មួយ​លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តី​ពី​កិច្ច​សហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងកំពង់ផែ (ជាំង អ៊ីន) ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និង​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុង​ឱកាស​នោះ លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី បានបង្ហាញពីគោលបំណងសំខាន់ ៣ របស់ក្រុង អ៊ូស៊ី រួមមាន៖ ទី​១.ជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ), ទី២. ទាក់ទាញ​ការ​វិនិយោគ​ពី​ទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុ និង​ទី​៣. ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទាក់ទិន​នឹងគោលបំណងទី១ លោកអភិបាលក្រុង​អ៊ូស៊ី​បានគូសបញ្ជាក់​ពី​ចក្ខុវិស័យ​ប្រកប​ដោយ​មហិច្ឆិតា​ក្នុងការទាក់ទាញវិនិយោគិនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានដល់ចំនួន ៣០០ក្រុមហ៊ុន និង​បង្កើត​ការងារ​បាន​ចំនួន ៨០ ០០០ ​កន្លែង។ លោកក៏បានស្នើសុំការគាំទ្រក្នុងការអភិវឌ្ឍវិស័យថាមពលព្រះអាទិត្យ និងបៃតង និងបានសង្កត់ធ្ងន់លើតម្រូវការកាត់បន្ថយថ្លៃដឹកជញ្ជូន។

លើសពីនេះ លោកបានសម្តែងការសាទរចំពោះការហោះហើរត្រង់រវាងទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងមកនេះផងដែរ។

លោកអភិបាលក្រុង ក៏​ចាប់​អារម្មណ៍​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងជំរុញការ​ផ្លាស់​ប្តូរ​រវាងប្រជាជន និងប្រជាជនលើវិស័យដូចជា ការអប់រំ សុខាភិបាលនិងទេសចរណ៍វប្បធម៌ផងដែរ។

ជា​ការ​ឆ្លើយ​តប​ លោក​ ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ បានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រទាំង ៣ ដែល​ស្នើឡើងដោយអភិបាលក្រុង គឺត្រូវបានបំពេញយ៉ាង​ពេញលេញ​ជាមួយនឹង​អាទិភាព​របស់​រាជ​រដ្ឋាភិបាលកម្ពុជា។

លោក​អភិបាលខេត្ត​ក៏បានលើកឡើងផងដែរ ​ពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ដោយបានអះអាងជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់រដ្ឋបាលខេត្ត ក្នុងការជួយដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាលទ្ធផល អភិបាលក្រុងអ៊ូស៊ី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុងអ៊ូស៊ី កំពុងធ្វើការលើគម្រោងសាងសង់អគារសិក្សា បន្ថែមហើយ។ ភាគីទាំងពីរក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជំរុញឱ្យប្រជាជននៅទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ទៅកម្សាន្តនៅតំបន់ទេសចរណ៍រវាង​ខេត្តក្រុងទាំងពីរ និងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ វិនាទី មុន

កម្ពុជា-ចិន ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ រវាងកំពង់ផែទាំងពីរ

កីឡា១១ នាទីutes មុន

ក្រុមនារី កម្ពុជា ស្ថិតនៅពូល A សម្បូរក្រុមខ្លាំងៗ ក្នុងពាន ASEAN Women’s Championship

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

លោក ត្រាំ បញ្ជា​​​​​បញ្ជូន​​កងកម្លាំង​សហព័ន្ធ​​២០០០នាក់ បង្រ្កាប​ការតវ៉ា​ហិង្សា នៅ​ Los Angeles

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ត្រាំ ព្រមាន​ អេឡុន ម៉ាសក៍ ថា​នឹង​រង​ទុក្ខ​ធំ បើ​ហ៊ាន​ផ្ដល់​លុយ​ជួយ​បក្ស​ប្រជាធិបតេយ្យ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ចៅស្រីថៅកែ Shinsegae និង Samsung បង្ហាញខ្លួនជាតារា K-pop ក្រោមស្លាក BLACK LABEL

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម