ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូ ៣ ខ្សែ នៅខេត្តព្រះវិហារសម្រេចសាងសង់បានជាង ៩៥% បម្រើប្រយោជន៍ពលរដ្ឋជាង ៦ ០០០ គ្រួសារ
ស្ថិតក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ផ្លូវក្រាលកៅស៊ូចំនួន ៣ ខ្សែនៅក្នុងខេត្តព្រះវិហារ មានវឌ្ឍនភាពការសាងសង់សម្រេចបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់នៅពេលខាងមុខនេះ។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសចុះទៅពិនិត្យវឌ្ឍនដំណើរការសាងសង់ផ្លូវទាំង ៣ ខ្សែនៅក្នុងខេត្តព្រះវិហារ ដែលកំពុងឈានទៅបញ្ចប់ការសាងសង់ក្នុងពេលខាងមុខ។

ខ្សែទី១៖ ខ្សែផ្លូវ (អូរតាលោក-ដូង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ១៣,៩៨គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះប្រភេទផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៣,៦៤គ.ម និងក្រាលបេតុង ០,៣៤គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅកាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១៤២គ្រួសារ និងប្រយោល ចំនួន ៤ ៧៩០ គ្រួសារ។
ខ្សែទី២៖ ខ្សែផ្លូវ (តាំងត្រក – ថ្កែង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៥,០២ គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គ.ម និងក្រាលបេតុង ០,៥គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៩៤៩គ្រួសារ និងប្រយោលចំនួន ១ ៣០៩គ្រួសារ។
ខ្សែទី៣៖ ខ្សែផ្លូវ (ថ្នល់កែង – ស្រែធំ) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៣,៧៦គ.ម.. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គ.ម និងក្រាលបេតុង ០,២០គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ០៨១គ្រួសារ និងប្រយោលចំនួន ១ ៣៥១គ្រួសារ។




ផ្លូវទាំង ៣ ខ្សែនេះ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។
ខ្សែផ្លូវទាំង ៣ ខ្សែនេះ កំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ៦ ៩៦៣ គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ២៥ ៧៧១គ្រួសារ៕
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


