Connect with us

ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

បានផុស

នៅ

គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់សម្រេចបាន ៧០,១០%ហើយ។ នេះបើយោងតាមមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ នាថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ។

មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តក្រចេះ បានឲ្យដឹងថា នាព្រឹកមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី លោក វ៉ា ថន អភិបាលខេត្តក្រចេះ មន្រ្តីជំនាញ និងក្រុមហ៊ុនសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង ១ ៧៦១ម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ មានប្រវែងសរុប ៣៣,៤៦ គីឡូម៉ែត្រ សម្រេចបាន ៧០,១០%​ ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៩៦,៣២% គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។

គម្រោងសាងសង់​មានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលជាផ្នែកនៃផ្លូវជាតិ​ដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិ​លេខ​៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្ត​លេខ​៧៦ និងផ្លូវជាតិលេខ ៧៨។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សាងសង់​ដោយ​បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងនេះក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដ៏ទៃទៀត។

ប្រសិនគ្មានការប្រែប្រួលនោះទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៥៣ នាទីutes មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម