Connect with us

ព័ត៌មានជាតិ

បណ្តាញ​ផ្លូវ​ជាតិ​ជា​ច្រើន​ខ្សែ សាងសង់​ខ្វាត់ខ្វែង​តភ្ជាប់​គ្នា​យ៉ាង​ប្រទាក់ក្រឡា​​ក្នុង​ខេត្ត​ព្រះវិហារជាប់ព្រំដែនថៃ

បានផុស

នៅ

ទោះ​បី​មាន​ភូមិសាស្រ្ត​នៅ​ឆ្ងាយ​ដាច់ស្រយាល​គិត​ពី​ចម្ងាយ​ផ្លូវ​ពី​ភ្នំពេញ​ជាង ៣០០ គីឡូម៉ែត្រ និងមាន​ព្រំដែនជាប់ប្រទេស​ថៃ និង​ឡាវ ខេត្តព្រះវិហារ​មាន​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវ​ថ្នល់​យ៉ាង​​ប្រទាក់​ក្រឡាតភ្ជាប់ពីប្រជុំជនទៅតំបន់ជនបទ ដែល​សម្រួលការ​ធ្វើ​ដំណើ​ររបស់ពលរដ្ឋ​ និងនាំ​លំហូរ​ចរាចរណ៍មកពី​គ្រប់ទិសទី។

ផ្លូវជាតិលេខ ៦ និង​លេខ ៦២ ជា​ខ្សែ​ផ្លូវជាតិ​ដ៏សំខាន់​ ​តភ្ជាប់​ការ​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ខេត្ត​​ព្រះវិហារ​លើ​ប្រវែង​​ចម្ងាយ​ផ្លូវ​​ជាង​ ៣០០ គីឡូម៉ែត្រ ក្នុង​នោះ​កាត់​តាម​ផ្លូវ​ជាតិ​លេខ ៦ ​មាន​ប្រវែង ១៧១ គីឡូម៉ែត្រ និង​ផ្លូវ​ជាតិ​លេខ ៦២ មាន​ប្រវែង ១២៩ គីឡូម៉ែត្រ​។

ផ្លូវ​ជាតិលេខ ៦ និង​ លេខ ៦២ ដែលជា​ខ្សែ​ផ្លូវ​ជាតិ​ដ៏សំខាន់​សម្រាប់​តភ្ជាប់​ចរាចរណ៍​​មក​ខេត្ត​ព្រះវិហារ ខេត្តក៏​មាន​បណ្តាញ​ផ្លូវ​ជាតិ​ធំៗ និង​ផ្លូវ​ខេត្ត​ជាច្រើន​ខ្សែ​ទៀតសាងសង់​តភ្ជាប់ពី​តំបន់មួយ​ទៅ​តំបន់មួយ ក្នុង​នោះ​មាន​ផ្លូវ​ជាតិ​លេខ ៩ ជា​ប្រភេទ​ផ្លូវ​កៅស៊ូមាន​ប្រវែង ៦៩.៨២ គីឡូម៉ែត្រ ផ្លូវ​ជាតិ​លេខ ៦២ ប្រវែង ២០១.៥៥ គីឡូម៉ែត្រជា​ប្រភេទ​ផ្លូវ​កៅស៊ូ ផ្លូវ​ជាតិ​លេខ ៦៤ ប្រវែង ៥២.១៥ គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​​កៅស៊ូ ផ្លូវជាតិ​លេខ ៩២ ប្រវែង ១០២ គីឡូម៉ែត្រ ក្រាល​កៅស៊ូ និង​មួយ​កំណាត់​ជា​ក្រួស​ក្រហម ផ្លូវ​ជាតិ​លេខ ៩៤ ប្រវែង ៦១ គីឡូម៉ែត្រ ក្រាល​កៅស៊ូ និង​មួយ​កំណាត់​​ជា​ក្រួស​ក្រហម និង​ផ្លូវ​ជាតិ​លេខ ៩៥ ប្រវែង ៧៩.៥០ ក្រាល​កៅស៊ូ និង​មួយ​កំណាត់​ជា​ក្រួស​ក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោម​ក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​មាន​ប្រវែង ៣៧,៦ គីឡូម៉ែត្រ ក៏​កំពុង​សាងសង់​ចាប់​ពីផ្លូវជាតិលេខ​ ៦៤ ត្រង់​ចំណុច​ខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិ​ស្តៅ ឃុំស្តៅ ស្រុក​សង្គមថ្មី។

ផ្លូវ​នេះ​សាងសង់​ឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែង​មួយ រអាង និងឃុំស្ដៅ ហើយ​គ្រោងនឹងបញ្ចប់ការសាងសង់អំឡុង​ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ដោយឡែក ក្រោម​គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ផ្លូវ​ក្រាលកៅស៊ូ​ចំនួន ៣ ខ្សែ​ទៀត ក៏​កំពុង​ស្ថាបនា​នៅ​ក្នុង​ខេត្តព្រះវិហារ ដែល​វឌ្ឍនភាព​មក​ដល់​ពេលនេះ​សម្រេច​បានប្រមាណ ៩៥%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក៏​បាន​ដឹកនាំ​មន្ដ្រីបច្ចេកទេស​ចុះ​ទៅ​ពិនិត្យវឌ្ឍន​ដំណើរការ​សាងសង់​ផ្លូវ​ទាំង ៣ ខ្សែ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​កំពុង​សាងសង់​ឈាន​ទៅ​បញ្ចប់​ក្នុង​ពេល​​ដ៏ខ្លី​ខាងមុខ។

ខ្សែទី១៖ (អូរតាលោក-ដូង) មាន​ប្រវែង ១៣,៩៨គ.ម. ទទឹង ៨ ម៉ែត្រ ក្នុងនោះ​​ក្រាល​​ផ្លូវកៅស៊ូ​ពីរ​ជាន់ (DBST) ប្រវែង ១៣,៦៤ គ.ម និងក្រាលបេតុង ០,៣៤ គ.ម តភ្ជាប់​ពីភូមិអូរតា​លោក ឃុំរមទម ទៅ​កាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង។

ខ្សែទី២៖ (តាំងត្រក-ថ្កែង) ប្រវែង ៥,០២ គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គ.ម និង​ក្រាលបេតុង ០,៥គ.ម តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់​ភូមិ​ថ្កែង ឃុំរហ័ស ស្រុករវៀង។

ខ្សែទី៣៖ (ថ្នល់កែង-ស្រែធំ) ប្រវែង ៣,៧៦គ.ម.. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គ.ម និងក្រាលបេតុង ០,២០គ.ម តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង៊

ផ្លូវទាំង ៣ ខ្សែនេះ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងគម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រ​ថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារ​វិនិយោគ​អឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។

ខ្សែផ្លូវទាំង ៣ ខ្សែ កំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ៦ ៩៦៣ គ្រួសារ និង​មានអ្នកទទួល​ផលប្រយោលចំនួន ២៥ ៧៧១គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៥ នាទីutes មុន

ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង

ព័ត៌មានជាតិ៣៧ នាទីutes មុន

យុវជនពណ៌ស្វាយ រៀបចំព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាន និងដាំដើមឈើ៤០០ដើម នៅខេត្តសៀមរាប

កីឡា៤២ នាទីutes មុន

កីឡាករ​ រុន សុខជា​ លេចធ្លោ​ខ្លាំង​ម្សិល​មិញ​ក្នុង​ការ​ប្រកួត​មិត្ត​ជា​មួយក្រុម​ប៉ូលីស​វៀតណាម​

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្ដេចធិបតី៖សព្វាវុធខ្មែរតម្លៃខ្ទង់១សែនដុល្លារ តែមានសមត្ថភាពកម្ទេចរថក្រោះ និងយន្តហោះថៃតម្លៃរាប់លានដុល្លារ

ព័ត៌មានជាតិ៥៣ នាទីutes មុន

សមត្ថកិច្ច នឹងបិទការធ្វើចរាចរណ៍លើកំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន ៧ មករា នាថ្ងៃទី ២៨ មិថុនា

Sokha Hotels

ព័ត៌មានពេញនិយម