Connect with us

ព័ត៌មានជាតិ

តម្រាយ​​​ផ្លូវ​ព្រែកជីកហ្វូណនតេជោ បោះ​​បង្គោលព្រំដីសម្រេច​បាន​ ១០៧៩ បង្គោល ឆ្លង​កាត់​​ខេត្ត​ចំនួន ៣

បានផុស

នៅ

​យោងតាម​របាយការណ៍បឋម រហូត​មកដល់ពេលនេះ​ដំំណើរការ​បោះ​បង្គោលព្រំដីតាមតម្រាយ​ផ្លូវ​គម្រោងព្រែក​ជីក​ហ្វូណនតេជោ សម្រេច​បាន​សរុប​បាន​ចំនួន ១០៧៩​ បង្គោលឆ្លងកាត់​ខេត្ត​ចំនួន ៣ ហើយ​គ្រោង​​បញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ។

កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែក​ជីក​ហ្វូណនតេជោ បានដឹកនាំប្រតិភូ​​ចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​បេសកកម្ម លោក ស៊ុន ចាន់ថុល បាន​ដឹកនាំ​មន្រ្តីពាក់ព័ន្ធ​ចុះ​ទៅកាន់ទីតាំងដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីជានិមិត្តរូប សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ​៣៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ដំណើរបេសកកម្មនោះ​ ប្រតិភូក៏​បាន​បន្តចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកជីក និងសន្ទះទ្វារទឹក (Ship Locks) ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោង មានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមមន្រ្តីបច្ចេកទេស ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបានប្រមាណ ១១៤ គម លើ ១៧៤,៥ គម ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ទិសដៅការងារបន្ទាប់គឺខេត្តកែប ជាភូមិសាស្ត្រដែលត្រូវចុះអនុវត្តចុងក្រោយគេ។

បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បច្ចុប្បន្ននេះគម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ពោលគឺមានវឌ្ឍនភាពក្នុងទិសដៅស្របទៅតាមផែនការដែលបានគ្រោងទុក។

យោងតាមរបាយការណ៍បឋម បង្គោលព្រំដីដែលបានបោះរួចសរុបមានចំនួន ១០៧៩បង្គោល ក្នុងនោះរួមមាន៖ ខេត្តកណ្តាល ៣៨៧ បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ ៥៥០ បង្គោល (បញ្ចប់ទាំងស្រុង) និង ខេត្តកំពត ១៤២ បង្គោល។ បច្ចុប្បន្នក្រុមការងារបានកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។

ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥ បន្ទាប់ពីក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ វិនាទី មុន

តម្រាយ​​​ផ្លូវ​ព្រែកជីកហ្វូណនតេជោ បោះ​​បង្គោលព្រំដីសម្រេច​បាន​ ១០៧៩ បង្គោល ឆ្លង​កាត់​​ខេត្ត​ចំនួន ៣

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ត្រាំ ប្រាប់ថា ជំនួប​តាម​ទូរសព្ទ​ជាមួយ ពូទីន «គ្មាន​បាន​សាច់ការ​អី​ទេ»

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី ១ករណីទៀត លើកុមារអាយុ ៥ឆ្នាំ នៅខេត្តកំពត

សេដ្ឋកិច្ច៥៤ នាទីutes មុន

ទោះចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច តែកម្ពុជានៅបន្តហ៊ុមព័ទ្ធបញ្ហាចម្បង ៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ក្លាយជាប្រទេសទី១លើលោក ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ អាហ្វហ្គានីស្ថាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ 

ព័ត៌មានជាតិ១៩ ម៉ោង មុន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ករណី​លាឈប់របស់លោក​ស៊ីថេង ខណៈខ្ទង់​ចំណាយលើចំណីសត្វអស់ ១៥០០០ដុល្លារ ក្នុង១ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)

ព័ត៌មានជាតិ២២ ម៉ោង មុន

ប្រធានព្រឹទ្ធសភាធុញទ្រាន់នឹងថៃដែលនៅ​តែទូរស័ព្ទមកសុំចរចាឱ្យបើកព្រំដែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម