ព័ត៌មានជាតិ
រដូវទឹកឡើង កំណាត់ផ្លូវ ៦០B ពីរង្វង់មូលខ្លាស្ទុះទៅគល់ស្ពានខេត្តក្រចេះ ឆក់ទាក់ចិត្តទេសចរទៅកម្សាន្តឥតដាច់
កំណាត់ផ្លូវ ៦០B តភ្ជាប់ពីរង្វង់មូលខ្លាស្ទុះ ទៅកាន់គល់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានក្លាយជាកន្លែងកម្សាន្តដ៏មានសក្ដានុពល សម្រាប់ប្រជាពលរដ្ឋទៅមេីលថ្ងៃលិច និងញាំអាហារជុំគ្នាជាលក្ខណៈគ្រួសារនារដូវទឹកឡេីង។
កន្លែងកម្សាន្តថ្មីនេះ បានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ នាំគ្នាជិះកង់ ម៉ូតូ រម៉កកង់បី និងរថយន្ដ ទៅកំសាន្ដ មេីលទឹកលិចព្រៃ និងទស្សនាថ្ងៃលិចគង់ព្រៃពីទិសខាងលិចជារាល់ពេលល្ងាច ព្រោះថានៅអមសងខាងមានទេសភាពវាលស្រែ និងព្រៃលិចទឹកគួរទីគយគន់ ដែលធ្វេីអ្នកទៅលេងកំសាន្តទទួលបានអារម្មណ៍ស្រស់ថ្លា ពីធម្មជាតិនៅទីនោះ។


ទីតាំងខាងលេីបានក្លាយកន្លែងដ៏ពេញនិយមនាឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ តាមរយៈអ្នកលេងបណ្ដាញសង្គម ដែលបានទៅលេងកម្សាន្ត និងបានថតវិឌីអូ ក៏ដូចជារូបភាពបង្ហោះផ្សព្វផ្សាយជារឿយៗធ្វេីឲ្យទីនោះទទួលបានការចាប់អារម្មណ៍ សម្រាប់ពលរដ្ឋទៅលំហែពិសេសថ្ងៃចុងសប្ដាហ៍។



ប្រជាពលរដ្ឋកម្សាន្តខ្លះយកចំណីអាហារពីផ្ទះទៅអង្គុយហូបជុំគ្នា អ្នកខ្លះក៏ទិញចំណីអាហារគេមានលក់ឆ្អិនស្រាប់ នៅទីនោះក៏បានដែរ ហើយមានកន្ទេលមានតុចល័ត ដេីម្បីអង្គុយញ៉ាំអាហារបណ្តើរ គយគន់ទស្សនាធម្មជាតិបណ្តើរ ជាពិសេសបានផ្ដល់ឱកាសរកលុយដល់ប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន តាមរយៈការលក់ដូរទំនិញគ្រប់មុខជូនអ្នកដំណេីរ ដែលទៅលេងនៅទីនោះផងដែរ ។
ដោយសារតែគម្រោងសាងសងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្នុងក្រុង បានធ្វេីឱ្យផ្លូវមួយខ្សែពីរង្វង់មូលខ្លាស្ទុះ ទៅគង់ស្ពានឆ្លងទន្លេត្រេីយខាងកេីត ទទួលបានការចាប់ពីសំណាកប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅខេត្ត៕
អត្ថបទ ប្រុញ វិធិន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


