សេដ្ឋកិច្ច
គម្រោងខ្សែក្រវាត់ និងផ្លូវ របស់ចិន ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
គម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាពិសេសបានចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ស្ពាន អាកាសយានដ្ឋាន រួមទាំងផ្លូវទឹកផងដែរ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ បានថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិ។
លោក ស៊ុន ចាន់ថុល យល់ឃើញថា៖ «សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺការចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ស្ពាន អាកាសយានដ្ឋាន រួមទាំងផ្លូវទឹកផងដែរ»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ មានជាអាទិ៍ ការកសាងផ្លូវជាតិប្រវែងប្រមាណជាង ៣០០០គីឡូម៉ែត្រ, ស្ពានធំៗចំនួន១៦, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។

គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះភ្ជាប់កសិករទៅនឹងទីផ្សារ សហគមន៍ជនបទជាមួយទីក្រុង ជាច្រកចេញចូលសម្រាប់ភ្ញៀវទេសចររាប់លាន ជារចនាសម្ព័ន្ធគាំទ្រអាជីវករនិងវិនិយោគិនទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក កាត់បន្ថយពេលវេលា និងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងរបស់កម្ពុជានៅពេលអនាគត។
បទពិសោធន៍របស់កម្ពុជាគឺជាភស្តុតាងដែលសម្រេចបានពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ តាមរយៈភាពជាដៃគូដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ចក្ខុវិស័យនេះនឹងបន្តជំរុញការអភិវឌ្ឍមិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ និងពិភពលោកផងដែរ។
កម្ពុជានឹងបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះមាននិរន្តរភាព តម្លាភាព និងទទួលបានផ្ដល់ប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅវិស័យផ្សេងទៀត មានជាអាទិ៍ការអភិវឌ្ឍបៃតង ការផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថល និងធនធានមនុស្សជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


