ស្ដេចអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ជ័យលាភីលេខ១ បានទៅលើលោក ជា ស៊ីដេត បន្ទាប់ពីទទួលជ័យជម្នះលើលោក ម៉េង សេរីសម្បត្តិ ដែលត្រូវទទួលជ័យលាភីលេខ២នៅឆ្នាំនេះ។
នៅថ្ងៃទីពីរ វារៈវ័នបត នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street)
ពិធីសាងវាលុកចេតិយ ឬពូនភ្នំខ្សាច់ តែងតែងត្រូវបានរៀបចំនៅតាមទីវត្តអារ៉ាមរបស់ខ្មែរជានិច្ចរាល់ពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរម្ដងៗ ពលរដ្ឋខ្មែរយល់ថា វាលុកចេតិយនេះមានអានុភាពអាចរំដោះទុក្ខទោសភយន្តរាយទាំងឡាយឱ្យវិនាសខ្ចាត់ខ្ចាយអស់គ្មានសល់។
ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី៣ ជាថ្ងៃឡើងស័ក ប្រជាពលរដ្ឋដែលរស់នៅឃុំបារាណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំគ្នាប្រារព្ធពិធីប្រណាំងក្របី សេះ ដើម្បីថ្វាយដល់ទសបារមីព្រះអង្គបារាយណ៍ព្រះជីវធំ ដែលជាទំនៀមទម្លាប់តាំងពីបុរាណកាលមក។
សង្ក្រាន្តវត្តភ្នំ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ...
ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំរបាំគងសិល្បៈភូមិកាចូន របស់ជនជាតិដើមភាគតិចទំពួនផងដែរ...
សម្រាប់អ្នកកើតឆ្នាំម្សាញ់ នឹងចាញ់សេនាបតី អ្នកធំ មន្ត្រី ឧកញ៉ា និងខូចបុណ្យស័ក្តិ...