រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយអំពីជំហររបស់រដ្ឋាភិបាលទីក្រុង កៀវ លើដំណើរការចរចាជាមួយរុស្ស៊ី...
មានការបាញ់កាំភ្លើង និងការវាយប្រហារជាច្រើនដង នៅក្នុងសាលារៀន និងមហាវិទ្យាល័យ សហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ...
នៅថ្ងៃពុធទី២៥ខែឧសភានេះ សមាជិកព្រឹទ្ធសភារដ្ឋ Connecticut លោក Chris Murphy បាន អង្វរករ ព្រឹទ្ធសភា ឲ្យធ្វើកំណែទម្រង់កាំភ្លើង...
ចិនបានជំរុញឲ្យសហរដ្ឋអាមេរិកប្រុងប្រយ័ត្ននូវអ្វីដែលប្រទេសនេះនិយាយទាក់ទងនឹងបញ្ហានៅកោះតៃវ៉ាន់
នៅព្រឹកថ្ងៃពុធទី២៥ខែឧសភានេះ ស្ថានទូតរុស្ស៊ី បានរៀបចំសន្និសីទកាសែតជាថ្មីម្តងទៀត ឲ្យអ្នកសារព័ត៌មានសាកសួរទាក់ទិញនឹងស្ថានភាពនាពេលបច្ចុប្បន្ន...
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូដើម្បីរិះគន់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden
ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន៤ម៉ឺនដូសដើម្បីត្រៀមចាក់អ្នកដែលបានឆ្លងជំងឺអុតស្វា ប្រសិនបើការផ្ទុះក្នុងប្រទេសមានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីកំពុងចាត់វិធានការផ្សេងៗដើម្បីទប់ស្កាត់ឥឡូវនេះ។ និយាយក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Karl Lauterbach បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិធានការដូចជាការដាក់នៅដាច់ដោយឡែកក្នុងរយៈពេលហោចណាស់២១ថ្ងៃសម្រាប់អ្នកឆ្លងគឺគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់។ «ប្រសិនបើការរាលដាលបន្ថែមទៀត យើងនឹងចង់ត្រៀមខ្លួនដែលអាចទៅរួចគឺចាក់វ៉ាក់សាំងដែលមិនទាន់ត្រូវបានណែនាំទេនៅពេលនេះ ប៉ុន្តែប្រហែលជាអាចចាំបាច់»។ លោក Lauterbach និយាយដោយយោងលើយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងសម្រាប់អ្នកឆ្លង។ លោកបានបន្តថា ការផ្ទុះនៃជំងឺអុតស្វាអាចត្រូវបានទប់ស្កាត់បាន ហើយមិនមានសញ្ញានៃការចាប់ផ្តើមណាមួយនៃការរាតត្បាតថ្មីឡើយ។ អន្តរាគមន៍ទាន់ពេលវេលាអាចការពារបានយ៉ាងរឹងមាំមិនឲ្យមេរោគឆ្លងក្នុងសហគមន៍។ លោក Lothar Wieler...