នាឱកាសនោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ...
ក្រុមហ៊ុនសុខា អូតែល ទទួលបានសិទ្ធិសម្បទានវិនិយោគអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”...
ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវ...
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្ស៉ៅនៅតាមសាលារៀនរដ្ឋ និងឯកជនក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិព្រោះល្បែងទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរបស់ជាតិ និងមិនស័ក្តសមជាកុលបុត្រកុលធីតាខ្មែរទេ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានណែនាំថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សាបានកំពុងលេងល្បែងដែលមិនមែនជាល្បែងប្រជាប្រិយខ្មែររួមមានលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្ស៉ៅទៅលើគ្នាទៅវិញទៅមកដោយគ្មានសណ្ដាប់ធ្នាប់គ្មានរបៀបរៀបរយគ្មានភាពថ្លៃថ្នូរព្រមទាំងគ្មានសុវត្ថិភាព។ លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីទប់ស្កាត់ និងចៀសវាងបាតុភាពកើតឡើងជាយថាហេតុព្រមទាំងធានាបាននូវភាពថ្លៃថ្នូរព្រមទាំងសុវត្ថិភាពដល់សិស្សានុសិស្សក្រសួងអប់រំយុវជន និងកីឡាសូមណែនាំដល់ស្ថានមធ្យមសិក្សាត្រូវហាមឃាត់ជាដាច់ខាតនិងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែងឬរបាំប្រជាប្រិយខ្មែរនិងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យអសុវត្តិភាពនឹងបង្កឱ្យមានគ្រោះថ្នាក់ដូចជាលេងបាញ់ទឹក ជះទឹក គក់ស្បោងទឹក លាបម្ស៉ៅដែលធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិនិងមិនស័ក្តសមជាកុលបុត្រកុលធីតាខ្មែរឡើយ។ លោករដ្ឋមន្ត្រីបានណែនាំដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាកុមារក្រុមប្រឹក្សាយុវជនត្រូវរៀបចំបែងចែកការទទួលខុសត្រូវតាមថ្ងៃតាមវេនដើម្បីជួយសម្របសម្រួលឱ្យសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរប្រកបដោយភាពសប្បាយរីករាយនិងមានសុវត្ថិភាព។...
អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌរដ្ឋបាលឃុំសង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល...
កម្មវិធីរត់លំហាត់ពេលព្រឹកព្រលឹមនេះបានប្រព្រឹត្តក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី...
ខេត្តកំពង់ចាម បានត្រៀមរៀបចំសង្ក្រាន្តនៅតាមគោលដៅទេសចរ និងតាមសាលារៀនជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ