អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ ចង់គ្រប់គ្រងអនាគត ចាំបាច់ត្រូវព្យាករណ៍ដឹងអំពីតិចណូឡូជីជាមុន
នៅពេលនិយាយអំពីតម្លៃរូបិយវត្ថុនៃយីហោប្រណីតៗ ទំនិញបច្ចេកវិទ្យាទំនើបនៅតែនាំមុខគេ ហើយខ្វះមិនបាន ដែលជាធម្មតាអ្នកណាៗក៏ដឹងដែរថា ប្រសិនបើបច្ចេកវិទ្យានិងឧបករណ៍ទាំងពួងរបស់វា កាន់តែជឿនលឿនឡើងៗនោះ តម្លៃនៃផ្នែករឹងនឹងថយចុះ។
ស្មាតហ្វូនដែលមានចរន្តកាន់តែទំនើបឡើង ៗ ជារៀងរាល់ឆ្នាំ នៅចំកណ្ដាលនៃយុទ្ធសាស្ត្រដ៏មានមហិច្ឆតារបស់ក្រុមហ៊ុនយក្សនានា មិនថា Apple Samsung Galaxy កត្តាសំណុំបែបបទ ច្នៃប្រឌិតថ្មីៗដល់កំពូលបានបង្កើតឆាកប្រកួតប្រជែងដ៏មានកម្ដៅមិនអើពើនឹងសេដ្ឋកិច្ចពិភពលោក ដែលជាទូទៅស្ថិតក្នុងស្ថានភាពថយក្រោយដោយជំងឺរាតត្បាតនោះឡើយ។
ស្មាតហ្វូនចូលមកដោយរបៀបណា ហើយទៅមុខនឹងក្លាយជាយ៉ាងណា?
ទូរសព្ទចល័តដំបូងរបស់ខ្ញុំ គឺ Nokia សេរ៊ី5110 ជាប្រភេទទូរសព្ទចល័ត GSM ដែលខ្ញុំបានទិញ នៅភ្នំពេញក្នុងវ័យ២១ ឆ្នាំយ៉ាងមានមោទនភាព។
លក្ខណៈពិសេសធំបំផុតមួយទៀត គឺខ្ញុំបានប្រើលេខ ដែលអាចមើលឃើញអត្តសញ្ញាណអ្នកខលមកភ្លាមៗ ខុសពីទូរសព្ទរបស់ប៉ាខ្ញុំ។ ក្រៅពីខលចេញចូល នឹងបង់លុយប្រចាំខែផង យើងមិនមានអ្វីក្រៅពីអាច Voiceបាននោះឡើយ។
ប្រសិនបើកាលនោះ មានគេមកប្រាប់ខ្ញុំថា ពពួកស្មាតហ្វូន នាឆ្នាំ២០២០ ក្រៅពីមានកាមេរ៉ាដែលរចនាយ៉ាងស្ទាត់ដូចដៃមនុស្ស អេក្រង់ធំច្បាស់ និងបច្ចេកវិទ្យា 3D ហើយគេនឹង លែងប្រើជាចម្បងសម្រាប់ការហៅរកគ្នាទៀត ប៉ុន្តែសម្រាប់ វីដេអូ លើ YouTube រហូតដល់ភ្នែកគ្រប់គ្នាអាចមានបញ្ហា ដោយការនិយមជក់ចិត្ត នឹងវិធីរុករកគេហទំព័រ ហ្វេសប៊ុស ការលេងហ្គេមទំនើបៗ ខ្ញុំប្រហែលអាចទុកថា អ្នកដែលប្រាប់នោះ កំពុងរវើរវាយឆ្កួតនឹងបច្ចេកវិទ្យាមិនខាន ។
នៅគ្រានោះ គ្មាននរណាម្នាក់អាចទាយបានទេថា ទូរសព្ទនឹងជះឥទ្ធិពលសំខាន់ដល់ជីវិតរបស់យើងសឹងអាចឱ្យស្លាប់ ឬរស់ ដែលមើលទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្ររបស់ហូលីវូដ។
ចុះទៅម្ភៃឆ្នាំទៀត?
ទស្សនៈ សាយ ពេជ្រ មុនពេលដែលយើងចង់គ្រប់គ្រងអនាគត យើងត្រូវព្យាករណ៍ដឹងអំពីតិចណូឡូជីមុនសិន និងជាចាំបាច់!
សេវាកម្ម Google Assistant និង Samsung Bixby ឥឡូវនេះនាំយើងម្នាក់ៗឱ្យមានសមត្ថភាពប្រើសំឡេងបញ្ជាឧបករណ៍តែម្តង មិនបាច់ប៉ះទេ មិនបាច់កម្រើកម្រាមដៃឡើយ ហើយចុះបើបន្តិចទៀត ស្មាតហ្វូន អាចគ្រប់គ្រងគំនិតមនុស្សបាន ដោយគ្រាន់តែស្តាប់ដង្ហើមនិង ចង្វាក់បេះដូង មិនចាំបាច់សូម្បីតែហើបមាត់? មានអ្នកថា សាយពេជ្រ ចម្កួតដែរទេ?
ចុះបើម្ចាស់អត្ថបទមិនបានឆ្កួត ហើយរឿងនោះកើតមានពិតមែនក្នុងអនាគតដ៏ខ្លីនៃសង្គ្រាមបច្ចេកវិទ្យាតើការគ្រប់គ្រងនានា ទៅអនាគត ត្រូវប្រែប្រួលទៅរបៀបណា?
តើយើងម្នាក់ៗមានលទ្ធភាពបត់បែនទាន់ដែរទេ?
ហេតុអ្វីខ្ញុំគិតថា ការវិវត្តបន្ទាប់គឺ ស្មាតហ្វូននឹងគ្រប់គ្រងចិត្តគំនិតមនុស្សបាន(គ្រោះថ្នាក់)ហេតុផលទីមួយ បច្ចេកវិទ្យា បានបង្ហាញរួចហើយថា ពេលបច្ចុប្បន្នស្មាតហ្វូន អាចអនុវត្តរាល់កិច្ចការដែលយើងបញ្ជា តាមរយៈការប៉ះចុងដៃ ឬសំឡេង ហើយក្នុងរយៈពេលមិនដល់ប្រាំឆ្នាំទៀត ស្មាតហ្វូននឹង អានគំនិតរបស់ម្ចាស់បាន១០០ភាគរយ ដោយមានការពិភាក្សាជាញឹកញាប់ពិសេស ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតូយូសាហ៊ី របស់ជប៉ុន ដែលអាចអានគំនិតរបស់មនុស្សដោយប្រើរលកខួរក្បាល។
នៅពេលសាកល្បងដំបូងគេបានឱ្យបណ្តា អ្នកស្ម័គ្រចិត្តដែលចូលអាន លេខឱ្យខ្លាំង ៗ និងប្រើរ៉ូបូត ដើម្បីស្មានអ្វីដែលពួកគេបាននិយាយនៅក្នុងពេលវេលាជាក់ស្តែង ដោយផ្អែកលើប្រព័ន្ធElectroencephalogram (EEG) brain scan ។
ឧបករណ៍នេះ អាចទទួលបានអត្រាភាពត្រឹមត្រូវ ៩០ ភាគរយ ក្នុងការទទួលស្គាល់លេខពីសូន្យដល់ ៩ និងអត្រាភាពត្រឹមត្រូវ ៦១ ភាគរយសម្រាប់ការបកស្រាយព្យាង្គតែមួយនៅក្នុងភាសាជប៉ុន។
សាកលវិទ្យាល័យតូយ៉ូហាស៊ី ធ្លាប់ចេញផងដែរ នូវសេចក្ដីប្រកាសព័ត៌មានថា ក្រុមនេះមានសុទិដ្ឋិនិយមគ្រប់គ្រាន់ចំពោះលទ្ធផលដែលពួកគេកំពុងឆ្ពោះទៅមុខដើម្បីបង្កើតចំណុចប្រទាក់ខួរក្បាល ក្នុងសមត្ថភាព អាចបកប្រែគំនិតទៅជាពាក្យ យ៉ាងមានប្រសិទ្ធិភាព ហើយនៅទីបំផុតពួកគេសង្ឃឹមថា នឹងដាក់បញ្ចូលជាមួយកម្មវិធីស្មាតហ្វូនដែល នឹងរួចរាល់អនាគតដ៏ខ្លី។
អ្នកស្រាវជ្រាវគិតថា បច្ចេកវិទ្យាប្រភេទនេះ មានសក្ដានុពលក្នុងការជួយមនុស្សពិការដែលបាត់បង់សមត្ថភាពនិយាយអាចទំនាក់ទំនងឡើងវិញ មិនថាមាន ជំងឺខ្វិនអណ្ដាត ជំងឺសរសៃប្រសាទផ្សេងៗក្តី។
យើងមិនខ្វល់នឹងការពិត ខណៈអ្នកវិទ្យាសាស្ត្រកំពុងតែដំណើរការស្មាតហ្វូនយ៉ាងលឿនស្លេវ នៅឆ្នាំ ២០០៧ ហ្វេសប៊ុកបានអភិវឌ្ឍន៍បច្ចេកវិទ្យាពិសេសជាមួយទស្សនវិទ្យាពង្វក់ឱ្យមនុស្សម្នាសរសេរអ្វីៗចេញពីចិត្តគំនិតអារម្មណ៍ពិតប្រចាំថ្ងៃរបស់ពួកគេលើបណ្ដាញខ្លួនហើយ មានតែមនុស្ស០.៨៧ភាគរយប៉ុណ្ណោះ ដែលមិនព្រមសរសេរតាមអារម្មណ៍នឹងមិនបង្ហោះផង(តួលេខដោយgoogle នៅឆ្នំា២០១៦)។
ជាការពិត ការច្នៃប្រឌិតនឹងចេញមកពីវិស័យថ្មីៗច្រើនទៀត តែដាច់ខាតមិនមែនផ្នែករឹងទេ ហើយមើលពីក្រៅ អ្វីៗនាំឱ្យជីវិតកាន់តែងាយស្រួលតែ វិធីដែលយើងធ្វើអន្តរកម្មជាមួយឧបករណ៍ក៏ដូចជាការ ផ្លាស់ប្ដូរគំហុគទាំងនោះ គឺអ្នកណាចុងក្រោយ ដែលនឹងគ្រប់គ្រងទិន្នន័យនានាធំជាងគេលើលោកនេះបាន?
ឥឡូវនេះ យើងប្រើទូរសព្ទដើម្បីផ្ញើសារ ហៅរកគ្នា ឆែករកមើលគេហទំព័រនិងមើលអ្វីៗច្រើនទៀត ប៉ុន្តែការច្នៃប្រឌិតថ្មីនាពេលអនាគតនឹងកើតឡើងពីផ្នែកទន់ ហើយរឿងដែលធំនោះ គឺចង់ធ្វើឱ្យឧបករណ៍របស់យើងកាន់តែឆ្លាត និងមានលក្ខណៈការពារទិន្នន័យផ្ទាល់ខ្លួនបានពីអ្នកលួចជ្រៀតចូល តែអាចការពារពីក្រុមហ៊ុនទាំងនោះវិញដែរ?
បច្ចុប្បន្ន អ្នកស៊ើបការណ៍សំងាត់ (AI) របស់ក្រុមហ៊ុន Apple Amazon និង Google ជាអ្នកសកម្មបំផុតលើផ្នែក ប្រមូលនិងវិភាគទិន្នន័យ (ក្នុងលេសថា គេស៊ើបដើម្បីស្វែងយល់បន្ថែមពីអ្នកប្រើប្រាស់ រកវិធីនិងផ្តល់ជូននូវអនុសាសន៍ឆ្លាតវៃបន្ថែមទៀត)។
កុំមានការភ្ញាក់ផ្អើល ប្រសិនបើក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ទូរសព្ទស្មាតហ្វូន អាចគ្រប់គ្រងជីវិតរបស់យើងបាន!
អត្ថបទ ៖ សាយ ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ