អត្ថាធិប្បាយ
ហេតុអ្វីមេដឹកនាំពិភពលោកធ្វើទស្សនកិច្ចទៅប្រទេសចិនច្រើនជាងអាមេរិក?
កាលពីខែមេសាលោកនាយរដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានក្លាយជាមេដឹកនាំបរទេសដំបូងបានជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅសេតវិមាននៅក្នុងអន្តរកាលកូវីដ-១៩។
កំឡុងពេលអន្តរកាលកូវីដរាលដានខ្លាំង ការប្រកួតប្រជែងជាយុទ្ធសាស្ត្របានកើតឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន។ ទាំងក្រុងវ៉ាស៊ីនតោន និងប៉េកាំងកំពុងកាត់ក្តីអ្នកគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងដៃគូប្រជែងរបស់ខ្លួនដើម្បីរៀបចំស្តង់ដារសេដ្ឋកិច្ច នយោបាយ និងដែនដី។
ជាឧទាហរណ៍ ដំណើរទស្សនកិច្ចរបស់លោក Suga ទៅកាន់អាមេរិក បានឃើញពីការព្រៀមព្រៀងទីក្រុងតូក្យូនិយាយភាសាត្រង់ខុសពីធម្មតាប្រឆាំងនឹងកម្លាំង និងការបង្ខិតបង្ខំរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ចិន។
ទោះបីជាយ៉ាងណា ការអញ្ជើញដំបូងរបស់លោក បៃដិន ដល់លោក Suga សហរដ្ឋអាមេរិកកំពុងតាមពីក្រោយប្រទេសចិនដែលបានទាក់ទាញមេដឹកនាំពិភពលោកជាច្រើន។ នោះបើយោងតាមទិន្នន័យទស្សនកិច្ចថ្មីមួយចំពោះប្រទេសទាំងពីរនេះដោយថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលចន្លោះឆ្នាំ១៩៩០ដល់ឆ្នាំ២០១៩។
យោងតាមការធ្វើដំណើររបស់សហរដ្ឋអាមេរិកដោយមេដឹកនាំពិភពលោកកត់ត្រាដោយក្រសួងការបរទេស និងការធ្វើដំណើរទៅកាន់ប្រទេសចិនកត់ត្រាដោយក្រសួងការបហរទេសចិន និងកាសែត People’s Daily។
ទិន្នន័យរាប់បញ្ចូលទាំងទស្សនកិច្ចសម្រាប់កិច្ចប្រជុំពហុភាគីដូចជា មហាសន្និបាតអង្គការប្រជាជាតិនៅទីក្រុងញូវយ៉ក ឬកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃនៅចិន ដែលជារឿយៗរាប់បញ្ចូលសមាធាតុទ្វេភាគ និងឆ្លុះបញ្ចាំងពីសហរដ្ឋអាមេរិក និងការទំនាក់ទំនងទូទៅប្រទេសចិនជាមួយកិច្ចការសកល។
ដំណើរទស្សនកិច្ចទាំងនោះមានសារសំខាន់ ពីព្រោះពួកគេជាអ្នកតំណាងល្អសម្រាប់អាទិភាពការទូត។ ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ថ្នាក់ដឹកនាំជាតិទាមទារឲ្យមានការរៀបចំទូលំទូលាយ និងទាមទារឲ្យមានការបែងចែងទំហំនៃធនធាននយោបាយដែលខ្វះខាត។
ដំណើរទស្សនកិច្ចជួបមុខគ្នាផ្ទាល់ជួយឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ឬចិនកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជ្រាលជ្រៅជាមួយសមភាគី។ មេដឹកនាំទាំងនោះទៅកាន់ប្រទេសចិនច្រើនជាងអាមេរិកបង្ហាញពីទីក្រុងប៉េកាំងមានប្រៀបលើទីក្រុងវ៉ាស៊ីនតោនលើវិធានការនៃឥទ្ធិពលការទូត។
ទីក្រុងប៉េកាំងជាសំបុត្រដ៏កក់ក្តៅសម្រាប់មេដឹកនាំពិភពលោក។ នៅឆ្នាំ២០១៩ ជាឆ្នាំមុនផ្ទុះកូវីដ-១៩មានកម្មវិធីទស្សនកិច្ចច្រើនបំផុត។ មេដឹកនាំប្រទេសចំនួន៧៩នាក់បានធ្វើទស្សនកិច្ចទៅប្រទេសចិន ខណៈមានតែ២៧នាក់ទៅកាន់សហរដ្ឋអាមេរិក។
មេដឹកនាំពិភពលោកបានធ្វើដំណើរទស្សនកិច្ចនៅចិនច្រើនជាងអាមេរិកជារៀងរាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៣មកដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងពីការត្រួតត្រារបស់អាមេរិកនៅដើមសម័យកាលក្រោយសង្គ្រាមត្រជាក់។
កំឡុងពេលប្រធានាធិបតី George HW Bush និង Bill Clinton ដែលនៅពេលនោះអាមេរិកជាកំពូលមហាអំណាចលេចធ្លោ មានដំណើរទស្សនកិច្ចជាមធ្យម៦៥.៨ និង ៦០.៥របស់មេដឹកនាំពិភពលោកជារៀងរាល់ឆ្នាំ។
ចំនួននោះបានកើនឡើងដល់ទៅ៧១.៨សម្រាប់លោក George W Bush នៅពេលក្រុងវ៉ាស៊ីនតោនធ្វើសង្គ្រាមសកលលើភារវកម្មដែលច្រើនជាងតួលេខរបស់ប្រធានាធិបតីចិន Jiang Zemin ដល់ទៅ៣ដង។ ប៉ុន្តែនៅពេលសេដ្ឋកិច្ចចិនធ្លាក់ចុះ បន្ទាប់ពីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០១ មេដឹកនាំពិភពលោកទៅទស្សនកិច្ចនៅប្រទេសចិនកើនឡើងពីរដងដែលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Hu Jintao។
ដំណើរទស្សនកិច្ចមួយចំនួនទៀតទៅអាមេរិកគឺមេដឹកនាំមកពីអាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូងក៏ពិតជារួមចំណែកជួយ។
ដំណើរទស្សនកិច្ចទៅអាមេរិកបានធ្លាក់ចុះនៅក្នុងរដ្ឋបាលលោក Barack Obama ចំពេលវិបត្តិហិរញ្ញវត្ថុ សង្គ្រាមនៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ការបែកបាក់ក្នុងស្រុក បានធ្វើឲ្យប៉ះពាល់ដល់ភាពដឹកនាំរបស់អាមេរិក។
ទន្ទឹមជាមួយគ្នេះនា លោក Xi Jinping ដែលបានក្លាយជាប្រធានាធិបតីចិននៅឆ្នាំ២០១៣បានជំរុញគោលនយោបាយការបរទេសដើម្បីបង្កើនគោលនយោបាយសេដ្ឋកិច្ចរបស់ចិន និងមានជាមធ្យមមេដឹកនាំពិភពលោកស្ទើរ៨០នាក់បានទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។
ការនាំមុខរបស់ចិនបានរីកធំយ៉ាងខ្លាំងនៅក្នុងសម័យកាលដែលអាមេរិកដឹកនាំដោយលោក ដូណាល់ ត្រាំ ដែលមានទស្សនវិជ្ជាថា «អាមេរិកទី១»បានអើពើនឹងការទូត និងសម្ព័ន្ធមិត្តដែលឃ្លាតឆ្ងាយ។
ពីឆ្នាំ២០១៧ដល់២០១៩ លោក ត្រាំ ទទួលស្វាគមន៍មេដឹកនាំតិចជាង១ភាគ៣នៃចំនួនមេដឹកនាំដែលបានជួបលោក Xi គឺមានដំណើរទស្សនកិច្ច៨២ដងទៅសហរដ្ឋអាមេរិក ខណៈ២៧២ដងទៅប្រទេសចិន។ សហរដ្ឋអាមេរិកមិនដែលមានប្រជាប្រិយតិចទេ។
នៅពេលអ្នករាល់គ្នាចង់ជួបចិន
តើមេដឹកនាំទាំងនោះមកពីខាងណា? ការវិភាគទិន្នន័យបានបង្ហាញពីការផ្លាស់ប្តូរក្នុងវិស័យការទូតអន្តរជាតិក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។ នៅទសវត្សរ៍ឆ្នាំ១៩៩០ មេដឹកនាំប្រទេសជាតិមកពីគ្រប់តំបន់ធ្វើទស្សនកិច្ចនៅអាមេរិកច្រើនជាងចិន។
អាមេរិកនៅតែជាគោលដៅទាក់ទាញកំឡុងទសវត្សរ៍ឆ្នាំ២០០០ ទោះជាយ៉ាងណាមេដឹកនាំមកពីអាស៊ី និងអូសេអានី ដែលតំបន់ទាំងពីរនេះកាន់តែទទួលបានការទាក់ទាញចូលទៅក្នុងគន្លងសេដ្ឋកិច្ចរបស់ចិន ចាប់ផ្តើមធ្វើទស្សនកិច្ចនៅចិនកាន់តែច្រើន។
បន្ទាប់មកដំណើរទស្សនកិច្ចទៅចិនផ្ទុះឡើង។ ក្នុងទសវត្សរ៍ឆ្នាំ២០១០ ប្រៀបធៀបជាមួយអាមេរិក ចិនទទួលមេដឹកនាំពីអាស៊ី និងអូសេអាណីកើនឡើងច្រើនជាង៣ដង មេដឹកនាំមកពីអាហ្វ្រិកកើនឡើងជាង២ដង និងមេដឹកនាំមកពីអឺរ៉ុបខាងកើតឡើងជិត២ដង។
សូម្បីតែមេដឹកនាំមកពីអាមេរិកខាងជើង និងខាងត្បូង ដែលជាគ្រឹះការទូតរបស់អាមេរិកក៏ចិនទទួលបានច្រើនដែរ។ មានតែមេដឹកនាំមកពីអឺរ៉ុបមជ្ឈឹមបូព៌ា និងអឺរ៉ុបខាងលិចប៉ុណ្ណោះដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកច្រើនជាងចិន។
គួរឲ្យកត់សំគាល់ ក្នុងទសវត្សរ៍ចុងក្រោយ មេដឹកនាំនៃសម្ព័ន្ធមិត្ត និងដៃគូអាមេរិកជាច្រើនបានធ្វើទស្សនកិច្ចនៅចិនច្រើនជាងអាមេរិកដែរក្នុងនោះរួមមានមេដឹកនាំរបស់កូរ៉េខាងត្បូង អាល្លឺម៉ង់ ហ្វីលីពីន ថៃ សិង្ហបុរី និង នូវែលសេឡង់។
មេដឹកនាំបារាំងធ្វើទស្សនកិច្ចទៅប្រទេសទាំងពីរនេះញឹកញាប់ជាងគេ ខណៈជប៉ុនជាប្រទេសអាស៊ីតែមួយដែលមេដឹកនាំរបស់ខ្លួនធ្វើទស្សនិច្ចនៅអាមេរិកច្រើនជាងចិន។ មេដឹកនាំចក្រភពអង់គ្លេស អ៉ីតាលី និងអូស្ត្រាលីក៏ផ្តល់អាទិភាពទៅអាមេរិក ប៉ុន្តែកំពុងចាប់ផ្តើមរឹមតូចចង្អៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ