ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ក្រុមតាលីបង់ វាយយកទឹកដី អាហ្វហ្គានីស្ថាន បានលឿនបែបនេះ?
ល្បឿននៃការវាយលុករបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយរួមស្ថានការណ៍ដូចជាទឹកបាក់ទំនប់។
សន្ទុះដ៏ខ្លាំងនេះ សឹងតែគ្មានអ្នកណាអាចជឿបាន ខណៈដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន តស៊ូដើម្បីរក្សាការក្តោបក្តាប់អំណាចរបស់ខ្លួន។
នៅសប្តាហ៍នេះ របាយការណ៍ចារកម្មអាមេរិកមួយដែលលេចធ្លាយ បានប៉ាន់ប្រមាណថា ទីក្រុងកាប៊ុល អាចរងការវាយប្រហារក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយរដ្ឋាភិបាលអាចដួលរលំក្នុងរយៈពេល៩០ថ្ងៃ។
ដូច្នេះ តើហេតុអ្វីបានជាក្រុមតាលីបង់ វាយលុកបានក្នុងល្បឿនយ៉ាងលឿនបែបនេះ?
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូ រួមទាំងចក្រភពអង់គ្លេសផងដែរ បានចំណាយពេលវេលាដ៏សំខាន់រយៈពេល២០ឆ្នាំ ក្នុងការបណ្តុះបណ្តាល និងបំពាក់អាវុធដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
ឧត្តមសេនីយ៍អាមេរិកនិងអង់គ្លេសរាប់មិនអស់ បានអះអាងថា បានបង្កើតកងទ័ពអាហ្វហ្គានីស្ថានដែលមានសមត្ថភាពនិងថាមពលខ្លាំងជាងមុន។ ប៉ុន្តែសព្វថ្ងៃ ការអះអាងនេះ បានលាតត្រដាងថា គ្មានបានការអ្វីទាំងអស់។
តាមទ្រឹស្តី រដ្ឋាភិបាលអាហ្វហ្គានីស្ថាន គួរតែនៅតែកាន់អំណាច ជាមួយកម្លាំងធំជាងនេះ។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានមានចំនួនជាង ៣០ ម៉ឺននាក់ តែនៅលើក្រដាសប៉ុណ្ណោះ។ ក្នុងនោះមានទាំងកងទ័ពដីគោក កងទ័ពអាកាសនិងប៉ូលិស។ ប៉ុន្តែការពិត ប្រទេសនេះមានការលំបាកណាស់ ដើម្បីសម្រេចបានគោលដៅកេណ្ឌទ័ពរបស់ខ្លួន។
កងទ័ពនិងប៉ូលិសអាហ្វហ្គានីស្ថាន មានប្រវត្តិមានបញ្ហានៃការបាត់បង់ជីវិតខ្ពស់និងការរត់ចោលជួរ ព្រមទាំងអំពើពុករលួយផងដែរ ដោយមានមេបញ្ជាការមិនស្មោះត្រង់ខ្លះបានយកប្រាក់ខែទៅបើកឲ្យកងទ័ពដែលមិនមានឈ្មោះ ឬគេហៅថា “កងទ័ពខ្មោច”។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនទៅកាន់សភាអាមេរិក អគ្គអធិការកិច្ចពិសេសសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន (SIGAR) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃអំពើពុករលួយ និងទិន្នន័យមិនច្បាស់លាស់អំពីកម្លាំងកងទ័ពពិតប្រាកដ។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកនៅ West Point, ការប៉ាន់ស្មានបានបង្ហាញពីកម្លាំងស្នូលនៃអ្នកប្រយុទ្ធចំនួន ៦ ម៉ឺននាក់។ ជាមួយនឹងការបន្ថែមក្រុមជីវពលនិងអ្នកគាំទ្រផ្សេងទៀត ចំនួននោះអាចលើសពី ២០ ម៉ឺននាក់។
អាហ្វហ្គានីស្ថាន ក៏បានទទួលទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរ ដើម្បីទូទាត់ប្រាក់ខែនិងសម្ភារៈទាហាន ដែលភាគច្រើនជារបស់អាមេរិក។ នៅក្នុងរបាយការណ៍ខែកក្កដាឆ្នាំ២០២១ របស់ខ្លួន SIGAR បាននិយាយថា ទឹកប្រាក់ជាង ៨៨ ពាន់លានដុល្លារ ត្រូវបានចំណាយទៅលើសន្តិសុខរបស់អាហ្វហ្គានីស្ថាន។
ប៉ុន្តែមានសំណួរថា តើទឹកប្រាក់ទាំងនោះធ្លាក់ទៅដល់ណាខ្លះ? អ្នកជំនាញមួយចំនួនបានលើកឡើងថា ទឹកប្រាក់ខ្លះបានធ្លាក់ទៅដល់ដៃរបស់ក្រុមសកម្មប្រយុទ្ធ។ មិនត្រឹមតែទឹកប្រាក់ទេ សូម្បីតែអាវុធក៏ធ្លាក់ដល់ដៃពួកគេផងដែរ។
ថ្វីបើពេលនេះក្រុមតាលីបង់ បានបង្ហាញលក្ខណៈខុសប្លែកពីមុនក៏ដោយ ក៏ប៉ុន្តែអ្នកខ្លះនៅតែមើលឃើញភស្តុតាងអំពីផែនការវាយលុក ដែលមានការរៀបចំយ៉ាងល្អ។
លោក Ben Barry អតីតទាហាននៅកងពលតូចរបស់ចក្រភពអង់គ្លេស ហើយឥឡូវនេះជាសហការីជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្ត បានទទួលស្គាល់ថា ការវាយយកទឹកដីរបស់ក្រុមតាលីបង់ អាចជាការឆក់យកឱកាស។
លោកបានចង្អុលទៅការផ្តោតសំខាន់នៃការវាយប្រហាររបស់ក្រុមតាលីបង់ នៅភាគខាងជើង និងខាងលិច ដែលមិនមែនជាបន្ទាយភាគខាងត្បូងរបស់ពួកគេទេ ហើយបច្ចុប្បន្ន តំបន់ជាច្រើន បានបន្តធ្លាក់ចូលក្នុងដៃរបស់ពួកគេ។
ក្រុមតាលីបង់ ក៏បានចាប់យកច្រកព្រំដែននិងចំណុចសំខាន់ៗផងដែរ ដែលនេះបានកាត់ផ្តាច់ ចំណូលពន្ធគយដែលរដ្ឋាភិបាលត្រូវការជាចាំបាច់។
ពួកគេក៏បានបង្កើនការសម្លាប់មន្រ្តីសំខាន់ៗ សកម្មជនសិទ្ធិមនុស្សនិងអ្នកកាសែតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្រមានឲ្យហើយ! បើ ក្រុមតាលីបង់កាន់កាប់បានមែន អាល្លឺម៉ង់ នឹងឈប់ផ្ដល់ជំនួយដល់ អាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ