អត្ថាធិប្បាយ
កុំធៀបតុលាការកម្ពុជាទៅនឹងតុលាការដែលសង្កត់ក Huaweiនៅអាមេរិក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃនេះបានបញ្ចេញប្រតិកម្មថា ការផ្តន្ទាទោសដោយតុលាការ កម្ពុជាទៅលើលោក រ៉ុង ឈុន ធ្វើឲ្យមានការចោទសួរ ចំពោះសេរីភាពក្នុងការបញ្ចេញមតិ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅទីនេះ ហើយថា ប្រព័ន្ធតុលាការមិនគួរណា ត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសម្លេងសកម្មជនសន្តិភាពទេ ប៉ុន្តែ តើលោក ផាទ្រីក មរហ្វី W. Patrick Murphy អានឃ្លាខ្លួនឯងឱ្យបានពីរបីដងសិនទេ?

សាលាដំបូងរាជធានីភ្នំពេញទើបតែ បានផ្តន្ទាទោសមេដឹកនាំសហជីពលោករ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង មនុស្សពីរនាក់ទៀត ២០ខែពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពចលាចលក្នុងសង្គម» ក្រោយពី ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំមុន និងប្តឹងផ្តល់ឡើងដោយគណៈកម្មាការកិច្ចការព្រំដែនកម្ពុជា។
ពាក្យថា ដំណើរប្រព័ន្ធតុលាការមួយដែលមិនគួរត្រូវបានគេរំលោភបំពាន លោកទូតគួរតែយកមកប្រើ និងគោរពជាមុនផង។
នៅក្រោមបូរណភាពនិងឯករាជ្យភាពកម្ពុជា ឬហៅថា នីតិរដ្ឋមួយពិតប្រាកដ សហរដ្ឋអាមេរិកដែលកំពុងតែល្បីឈ្មោះ លើសំណុំរឿងប្រវត្តិសាស្ត្ររង្គើមេឃនៅកាប៊ុល គួរតែពិនិត្យនិងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ នៃរដ្ឋឯករាជ្យមួយដែលតំកល់សិទ្ធិនៃការមានសន្តិភាព សុវត្ថិភាព សង្គមជូនពលរដ្ឋខ្លួនជាធំ។
សូមមេត្តាកុំស្រមៃធៀបកម្ពុជា ឬតុលាការកម្ពុជាទៅនឹង សកម្មភាព ដាក់កំហិត លើក្រុមហ៊ុន Huawei ទាំងដែលសភាសហរដ្ឋអាមេរិកធ្លាប់បានបរាជ័យនៅក្នុងការបង្កើតភស្តុតាង គាំទ្រការរឹតបន្តឹងរបស់ខ្លួន ចំពោះការបង្អាក់ផលិតផលក្រុមហ៊ុនចិនយក្សាមួយ មានអ្នកប្រើប្រាស់ជាង ៥០ លាននាក់ ទូទាំងពិភពលោក។
វិធានការផ្លូវច្បាប់លើក្រុមញុះញង់បំភ្លៃ បំភាន់ទស្សនៈមតិ ជាមធ្យោបាយត្រឹមត្រូវ និងចុងក្រោយ ដែលកម្ពុជាប្រកាន់យក ក្នុងមូលដ្ឋានការពារផលប្រយោជន៍ជាតិ នៃរដ្ឋប្រជាធិបតេយ្យមួយ ដែលគ្រប់គ្នាមានសិទ្ធិក្នុងការទទួលបាននូវព័ត៌មានពិត មិនញុះញង់ មិនក្លែងបន្លំ។
ករណី Huawei យើងអាចឃើញ ការរំលោភលើគោលការណ៍នៃបែកចែកអំណាច នៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលសភាបង្កើតច្បាប់ហើយព្យាយាមធ្វើការវិនិច្ឆ័យ និងកាត់សេចក្តីតែម្តងនោះ មិនអាចយកមកប្រដូចជាមួយករណី ការពារកម្ពុជា ការពារ សណ្តាប់ធ្នាប់ សន្តិសុខផ្ទៃក្នុង ដែលគាំទ្រដោយ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនេះឡើយ។
សាជាថ្មី សូមលោកទុកជំហរមនុស្សធម៌ និងការគោរពសិទ្ធិរបស់លោក ទៅប្រឆាំងតតាំងនឹង ករណីយន្តហោះ អាមេរិកដែលធ្លាប់ទម្លាក់គ្រាប់បែកលើមាតុភូមិនេះ និងនៅប្រទេសកម្សត់ដទៃពិសេសចុងក្រោយ ថ្មីៗនេះ ការដឹកយកក្រុមនយោបាយលោកភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន ទាំងកំពុងមានមនុស្សតោងស្លាប និងតោងកង់យន្តហោះធ្លាក់ស្លាប់ផង។
ប្រទេសកម្ពុជាមានដានស្នាមច្រើនហើយ មិនចង់ច្រំដែល លើប្រវត្តិសាស្ត្រដដែលជាដដែលទេ។ ចំណែកករណីពាក្យថា«សកម្មជនសន្តិភាព» ក្នុងរូបភាពញុះញង់ ក៏មិនចាំបាច់ដែរក្នុងប្រទេសមួយ ដែលកំពុងមានសុខសន្តិភាពពេញលេញរួចទៅហើយ។

ដោយ ៖ វង្ស បុត្រា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ