Connect with us

អត្ថាធិប្បាយ

២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក

បានផុស

នៅ

ថ្វីបើការវាយប្រហារភេរវកម្មដ៏សាហាវនៅសហរដ្ឋអាមេរិក បានកន្លងផុតទៅ២០ឆ្នាំហើយក៏ដោយ ពិភពលោកនៅតែនឹកឃើញដល់ព្រឹត្តិការណ៍នោះ។

ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត៣ពាន់នាក់ និងជាង៦,០០០នាក់រងរបួស។ វាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី៤៣ លោក George W. Bush។

ខាងក្រោមនេះ គឺជារឿងហេតុកើតឡើងនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដែលពិភពលោកហៅថា ព្រឹត្តិការណ៍ ៩/១១៖

ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។ លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។

រូបថតជនរងគ្រោះ

៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយអ្នកពន្លត់អគ្គិភ័យចំនួន៣៤៣នាក់បានស្លាប់ និងមន្រ្តីអនុវត្តច្បាប់៧២នាក់ស្លាប់។

យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿង បានចាកចេញពីអាកាសយានដ្ឋាននានានៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះរដ្ឋ California ប៉ុន្តែយន្តហោះទាំងនោះត្រូវបានប្លន់ដោយភេរវករអាល់កៃដាចំនួន១៩នាក់។

Two more victims of 9/11 attacks identified, World News | wionews.com

យន្ដហោះពីរគ្រឿងដែលមួយជាជើងហោះហើរលេខ១១របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមួយទៀតជាជើងហោះហើរលេខ១៧៥របស់ក្រុមហ៊ុន United Airlines បានបុកអគារខាងជើងនិងខាងត្បូងនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងសង្កាត់ Manhattan។ ក្នុងរយៈពេលមួយម៉ោងនិង៤២នាទី អគារកម្ពស់១១០ជាន់ទាំងពីរបានបាក់រលំ។

យន្ដហោះទី៣ដែលជាជើងហោះហើរលេខ៧៧របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកមន្ទីរបញ្ចកោណក្នុងតំបន់ Arlington នៃរដ្ឋ Virginia ដែលបណ្តាលឲ្យបាក់ផ្នែកខាងលិចនៃអគារ។ យន្តហោះទី៤ដែលជាជើងហោះហើរលេខ៩៣របស់ក្រុមហ៊ុន United Airlines ដំបូងឡើយហោះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែបានធ្លាក់នៅវាលមួយក្នុងទីក្រុង Stonycreek នៃរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរតតាំងជាមួយភេរវករ។

September 11 attacks | History, Summary, Timeline, Casualties, & Facts |  Britannica

ភ្លាមៗនោះ ការសង្ស័យបានធ្លាក់ទៅលើក្រុមអាល់កៃដា។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញដោយចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មនិងលុកលុយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីលុបបំបាត់ក្រុមតាលីបង់ដែលមិនបានគោរពតាមការទាមទាររបស់សហរដ្ឋអាមេរិកឲ្យបណ្តេញក្រុមអាល់កៃដាចេញពីប្រទេសអាហ្វហ្គានីស្ថាន និងធ្វើបត្យាប័នមេដឹកនាំរបស់ពួកគេគឺលោក អូសាម៉ាប៊ីនឡាដិន។

ប្រទេសជាច្រើនបានពង្រឹងច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ពួកគេ ហើយពង្រីកអំណាចនៃមន្ត្រីអនុវត្តច្បាប់និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

អូសាម៉ាប៊ីនឡាដិន

ថ្វីបើពីដំបូងឡើយ ប៊ីនឡាដិនបានបដិសេធការពាក់ព័ន្ធណាមួយក៏ដោយ នៅឆ្នាំ២០០៤ គាត់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ក្រុមអាល់កៃដានិងប៊ីនឡាដិន បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីស្រាអែល, វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអ៊ូឌីត និងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ាក់ ថាជាហេតុផលនៃការវាយប្រហារនេះ។ ក្រោយរត់គេចពីការចាប់ខ្លួនអស់រយៈពេលជិតមួយទសវត្សរ៍ ប៊ីនឡាដិនត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន នាឆ្នាំ២០១១ ហើយត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់របស់យោធាសហរដ្ឋអាមេរិក។

ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងញូវយ៉ក និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក។

Wall Street ត្រូវបិទរហូតដល់ថ្ងៃទី១៧ខែកញ្ញា ហើយដែនអាកាសស៊ីវិលរបស់សហរដ្ឋអាមេរិកនិងកាណាដា ត្រូវបិទរហូតដល់ថ្ងៃទី១៣ខែកញ្ញា។ ការបោសសម្អាតទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានបញ្ចប់នៅខែឧសភាឆ្នាំ២០០២ ហើយមន្ទីរបញ្ចកោណត្រូវបានជួសជុលក្នុងរយៈពេលមួយឆ្នាំ។ ការស្ថាបនាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមនៅខែវិច្ឆិកា២០០៦ហើយអគារនេះបានបើកនៅខែវិច្ឆិកាឆ្នាំ២០១៤៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wikipedia

ចុចអាន៖ ឆ្នាំ ២០០១-២០២១ គឺជា “សង្គ្រាមប្រឆាំងភេរវកម្ម” នៅ អាហ្វហ្គានីស្ថាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម