Connect with us

អត្ថាធិប្បាយ

កងទ័ពកំពុងបែកបាក់ ឧត្តមសេនីយ៍អាមេរិក​ ព្រមានផ្ទុះរដ្ឋប្រហារយោធា

បានផុស

នៅ

ជាធម្មតា រដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមិនទាន់មានការអភិវឌ្ឍន៍ ឬនៅក្នុងរដ្ឋផ្តាច់ការ។ ប៉ុន្តែឥឡូវនេះ សេណារីយ៉ូកំពុងត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងចំណោមជនជាតិអាមេរិក។

Talk of Coups Unnerves France

កាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍អាមេរិកចូលនិវត្តន៍បីនាក់ បានចេញអត្ថបទមួយនៅក្នុងកាសែត Washington Post ដែលមានចំណងជើងថា “ឥឡូវនេះ យោធាត្រូវតែត្រៀមខ្លួនសម្រាប់ការបះបោរឆ្នាំ២០២៤”។

អត្ថបទ​នោះ​និយាយ​ថា “​យើង​ញ័រ​ដល់​ឆ្អឹង ​នៅ​ពេល​គិត​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​លើក​ក្រោយ​”​។ ស្របពេលដែលខួបលើកទីមួយនៃកុបកម្មដ៏សាហាវ នៅវិមានកាពីតូល សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់ ឧត្តមសេនីយ៍ឯកពីររូប និងឧត្តមសេនីយ៍ត្រីមួយរូបដែលចូលនិវត្តន៍ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ អំពីយោធាអាមេរិកដែលកំពុងបែកបាក់គ្នា។

ពួកគេនិយាយថា “នៅថ្ងៃទី៦ខែមករា ចំនួនដ៏គួរឲ្យព្រួយបារម្ភនៃអតីតយុទ្ធជន និងសមាជិកសកម្មនៃយោធា បានចូលរួមក្នុងការវាយប្រហារលើវិមាន កាពីតូល។ ហើយពួកគេកំពុងបង្ហាញឲ្យឃើញថា ប្រវត្តិសាស្ត្រនឹងកើតឡើងម្តងទៀត។ នៅក្នុងការបោះឆ្នោតដែលមានការប្រកួតប្រជែងហើយភាពស្មោះត្រង់ត្រូវរលាយបាត់ អ្នកខ្លះអាចធ្វើតាមបញ្ជាពីមេបញ្ជាការឈ្នះឆ្នោត ខណៈអ្នកផ្សេងទៀតអាចធ្វើតាមបញ្ជាអ្នកចាញ់”។

ពួកគេថែមទាំងបានស្នើរសុំដំណោះស្រាយផងដែរថា “ក្រសួងការពារជាតិគួរតែលេងហ្គេមសង្រ្គាម បន្ទាប់ពីការបះបោរក្រោយការបោះឆ្នោត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ម្យ៉ាងវិញទៀត នេះគឺស្មើនឹងការអំពាវនាវឲ្យមន្ទីរបញ្ចកោណត្រៀមខ្លួន ដើម្បីបង្ក្រាបការបះបោរណាមួយ ដែលមិនអាចនឹកស្មានដល់នៅក្នុងប្រទេសប្រជាធិបតេយ្យទូទាំងពិភពលោក”។

លោក Shen Yi សាស្ត្រាចារ្យនៅសាលាទំនាក់ទំនងអន្តរជាតិ និងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យ Fudan បានប្រាប់ Global Times ថា “វាហាក់បីដូចជាធ្ងន់ធ្ងរ នៅពេលអាមេរិកពីរបក្ស នឹងចេញមកនៅឆ្នាំ២០២៤ ដោយមានកងទ័ពពីរក្រុមដែលមានជំនឿខុសៗគ្នា ហើយអះអាងពីភាពស្មោះត្រង់ចំពោះប្រធានាធិបតីអាមេរិកផ្សេងគ្នា។ ការបែងចែកនយោបាយ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សង្គម​អាមេរិក​បែកបាក់​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​រង្គើដល់​យោធា​អាមេរិកផងដែរ”។

គួរបញ្ជាក់ថា មិនមែនមានតែនាយ​ឧ​ត្ត​ម​សេនីយ៍​ចូល​និវត្តន៍​ទាំង​បី​រូបនេះ ដែល​ព្រួយ​បារម្ភ​នោះ​ទេ។ កាសែត The Atlantic បានវិភាគកាលពីដើមខែធ្នូថា “រដ្ឋប្រហារបន្ទាប់របស់លោក Trump បានចាប់ផ្តើមរួចទៅហើយ”។ កាសែតនេះសង្កត់ធ្ងន់ថា “ថ្ងៃទី៦ខែមករា គឺជាការហាត់សម។ គណបក្សសាធារណរដ្ឋរបស់លោក Donald Trump មានទីតាំងល្អប្រសើរជាងមុន ដើម្បីធ្វើវិទ្ធង្សនាការបោះឆ្នោតបន្ទាប់”។

The generals referenced January 6, 2020, when thousands of fiery patriots and Donald Trump supporters stormed the Capitol building, which resulted in the death of five people

ថ្វីបើកុបកម្មនៅវិមានកាពីតូល ត្រូវបានរំសាយក៏ដោយ ប៉ុន្តែគ្រាប់ពូជនៃការស្អប់ខ្ពើម និងការបែកបាក់គ្នា បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហរដ្ឋអាមេរិក និងកំពុងរីកដុះដាលឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ អាមេរិក ហាត់សមវាយប្រហារនុយក្លេអ៊ែរលើ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២០ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម