អត្ថាធិប្បាយ
តើ«ណាតូ»ជាអ្នកណាដែលហ៊ានប្រឆាំងនឹងមហាអំណាចនុយក្លេអ៊ែររុស្ស៊ី?
ក្នុងពេលដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមឈានពាននៅក្នុងប្រទេសអ៊ុយក្រែន ពាក្យថា«ណាតូ»បានរំលេចកាន់តែខ្លាំងឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅពាសពេញពិភពលោក។ អ្នកវិភាគខ្លះបានអះអាងថា ការលើកទ័ពចូលឈ្លានពានអ៊ុយក្រែនពីសំណាក់សហព័ន្ធរុស្ស៊ី គឺដោយសារតែអង្គការណាតូ ឬហៅជាភាសាបារាំងថា អូតង់នេះ។ អង្គការណាតូ ឬអូតង់ បានទាក់ទាញអ៊ុយក្រែនឲ្យចូលជាសមាជិករបស់ខ្លួនដែលនេះ គឺជារឿងមួយដែលរុស្ស៊ីប្រឆាំងដាច់ខាត ហើយក្រោយមក ក៏បង្កើតទៅជាសង្រ្គាមកំពុងតែកើតមានមិនដឹងពេលណាចប់បែបនេះ។
តើណាតូ គឺជាអ្នកណា?
អង្គការណាតូ មានឈ្មោះពេញថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅជាភាសាអង់គ្លេសថា The North Atlantic Treaty Organization (NATO) និងជាភាសាបារាំងថា Organisation du Traltré de l’Atlantiqu Nord (OTAN) ។ ណាតូ ជាសម្ព័ន្ធមិត្តយោធាធំបំផុតមួយលើពិភពលោក ត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ ណាតូ មានទីបញ្ជាការនៅទីក្រុង ប៊្រុស្សែល ប្រទេសបែលហ្ស៊ីក ហើយណាតូបានធ្វើបតិដ្ឋាប័ន ឬធ្វើការបង្កើតលើប្រព័ន្ធការពាររួមគ្នា ដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាន នៅពេលដែលមានការវាយប្រហារណាមួយពីសំណាក់ភាគីខាងក្រៅ។
តើណាតូកើតឡើងដោយរបៀបណា ?
ដោយមើលឃើញពីការពង្រីកឥទ្ធិពលលទ្ធិកុម្មុយនិស្តកាន់តែខ្លាំងក្លាពីសំណាក់សហភាពសូវៀត (បច្ចុប្បន្នរុស្ស៊ី) នៅទូទាំងពិភពលោក សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចខាងប្លុកសេរី រួមជាមួយប្រទេសកាណាដា និងប្រទេសនៅអឺរ៉ុប១០ប្រទេសផ្សេងទៀត បានផ្ដួចផ្ដើមបង្កើតអង្គការណាតូ (NATO) ឬអូតង់ (OTAN) ដែលជាបក្សសម្ព័ន្ធយោធាដ៏ធំមួយនៅលើពិភពលោក។ ណាតូត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ ដែលមានសមាជិកដំបូងចំនួន១២ប្រទេស គឺ សហរដ្ឋអាមេរិក បែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចហ្សំបួរ ហូឡង់ ន័រវេស ព័រទុយហ្គាល់ និង ចក្រភពអង់គ្លេស។
ប៉ុន្តែ បច្ចុប្បន្ននេះ អង្គការណាតូ មានប្រទេសជាសមាជិកចំនួន ៣០គឺ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល់បានី បែលហ្ស៊ិក ប៊ុលហ្គារី កាណាដា ក្រូអាត សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី បារាំង អាឡឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ុងតេណេហ្គ្រោ ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ទួរគី និងចុងក្រោយ គឺប្រទេសម៉ាសេដូនៀខាងជើងក្នុងឆ្នាំ២០២០។
តើណាតូប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
ប្រទេសសមាជិកនីមួយៗត្រូវមានតំណាងនៅលើក្រុមប្រឹក្សាណាតូដោយឯកអគ្គរដ្ឋទូត ឬអ្នកតំណាងអចិន្ត្រៃយ៍ដែលគាំទ្រដោយគណៈប្រតិភូជាតិដែលមានទីប្រឹក្សា និងមន្ត្រីដែលតំណាងឱ្យប្រទេសរបស់ខ្លួននៅក្នុងគណៈកម្មាធិការអង្គការណាតូផ្សេងៗគ្នា។ អគ្គលេខាធិការអង្គការណាតូ គឺជាមន្ត្រីរាជការអន្តរជាតិកំពូលរបស់សម្ព័ន្ធ ហើយទទួលខុសត្រូវក្នុងការដឹកនាំដំណើរការពិគ្រោះយោបល់ និងការសម្រេចចិត្តនៅក្នុងសម្ព័ន្ធ និងធានាថា ការសម្រេចចិត្តត្រូវបានអនុវត្ត។ អគ្គលេខាធិការ ក៏ជាប្រធានអ្នកនាំពាក្យរបស់អង្គការណាតូ និងជាប្រធានបុគ្គលិកអន្តរជាតិរបស់អង្គការផងដែរ។ អគ្គលេខាធិការអង្គការណាតូបច្ចុប្បន្ន គឺលោកចេន ស្តូល ថិនបឺក។ បុគ្គលិកនៃទីបញ្ជាការត្រូវបានបង្កើតឡើងដោយយកគណៈប្រតិភូជាតិនៃប្រទេសជាសមាជិក និងរួមបញ្ចូលមន្ត្រីនាយទាហាន និងស៊ីវិល ឬបេសកជនការទូតជាមួយបណ្ដាប្រទេសជាដៃគូ ព្រមទាំងបុគ្គលិកទាហានអន្តរជាតិ និងបុគ្គលិកអន្តរជាតិដែលបានបំពេញការងារជាមន្ត្រីកងកម្លាំងយោធានៃរដ្ឋជាសមាជិក។
ក្រុមប្រឹក្សាណាតូប្រជុំម្ដងម្កាលនៅកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។ រៀងរាល់ថ្ងៃប្រទេសជាសមាជិកបានពិភាក្សាលើបញ្ហាសន្តិសុខនៅគ្រប់កម្រិតលើវិស័យផ្សេងៗគ្នា លើការសម្រេចចិត្តជារួមរបស់សមាជិកទាំង៣០ប្រទេស ហើយការសម្រេចចិត្តទាំងអស់ធ្វើឡើងដោយការឯកភាពគ្នាដោយឆន្ទៈទាំងអស់ទើបអាចយកអនុវត្តបាន។ មន្ត្រី និងអ្នកជំនាញទាំងស៊ីវិល និងយោធាមកទីស្នាក់ការអង្គការណាតូជារៀងរាល់ថ្ងៃ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងរៀបចំការសម្រេចចិត្ត ដោយសហការជាមួយគណៈប្រតិភូជាតិ និងបុគ្គលិកនៅទីស្នាក់ការអង្គការណាតូ។ ណាតូដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការ និងបេសកកម្មគ្រប់គ្រងវិបត្តិ រួមទាំងប្រតិបត្តិការសង្គ្រោះបន្ទាន់ផងដែរ។ ប្រតិបត្តិការណ៍ទាំងនេះ ត្រូវបានអនុវត្តក្រោមមាត្រា៥ នៃសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ។
តើណាតូមានគោលបំណងអ្វីខ្លះ?
ណាតូមានគោលបំណងការពារសេរីភាពរបស់សមាជិករបស់ខ្លួន និងការពារសន្តិសុខស្ថេរភាពក្នុងតំបន់។ ម៉្យាងទៀតណាតូក៏មានគោលបំណងខិតខំរក្សាសន្តិភាពឱ្យយូអង្វែងនៅក្នុងទ្វីបអឺរ៉ុបផងដែរ ដោយឈរលើតម្លៃនៃសេរីភាពបុគ្គលប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។
គោលបំណងរបស់ណាតូគឺដើម្បីធានានូវសេរីភាពនិងសន្តិសុខនៅក្នុងតំបន់ឆ្លងមហាសមុទ្រអាត្លង់ទិករវាងអឺរ៉ុបនិងអាមេរិកខាងជើង។ អនុញ្ញាត ឱ្យមានការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខនៃប្រទេសជាសមាជិកនិងការប្រតិបត្តិរួមគ្នានៃប្រតិបត្តិការគ្រប់គ្រងវិបត្តិពហុជាតិ។ ភារកិច្ចចម្បងរបស់បក្សសម្ព័ន្ធយោធាមួយនេះត្រូវបានសង្ខេបជាបីផ្នែកគឺ ការការពាររួម ការគ្រប់គ្រងវិបត្តិ សន្តិសុខសមាជិក ក្នុងន័យនេះបណ្តាប្រទេសអូតង់ចែករំលែកធនធានអាវុធ ដើម្បីពង្រឹងអំណាចយោធានៃសមាជិករបស់ខ្លួន។
តើធ្វើដូចម្ដេចដើម្បីចូលជាសមាជិកណាតូបាន ?
គោលការណ៍ចូលជាសមាជិកសម្ពន្ធណាតូបានទាមទារឱ្យប្រទេសដែលចង់ចូលជាសមាជិក ត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចជា៖
- ប្រទេសសាមីត្រូវតែប្រកាន់យករបបប្រជាធិបតេយ្យ។
- ប្រទេសសាមីត្រូវតែមានការរីកចម្រើនឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសេរី ឬមូលធននិយម។
- កងកម្លាំងយោធារបស់ប្រទេសសាមីមិនត្រូវស្ថិតនៅក្រោមអំណាចមេដឹកនាំ ឬមេបញ្ជាការណាមួយឡើយ។
- ប្រទេសសាមីត្រូវតែមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងគោរពអធិបតេយ្យប្រទេសជិតខាង
- ប្រទេសសមាជិកថ្មីត្រូវតែអាចធ្វើការបានជាមួយកងកម្លាំងយោធាណាតូ។
- ប្រសិនបើមានប្រទេសសមាជិកណាមួយមិនគាំទ្រប្រទេសដែលចូលនោះក៏មិនអាចចូលជាសមាជិករបស់អង្គការណាតូបានឡើយ៕
ដោយ ៖ សេម វាសនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ